ខេត្តរតនគិរី៖រថយន្តវេអងដឹកដំឡូងមីរបូតកន្តុយរ៉ឺម៉កសណ្តោងជះដំឡូងមីត្រូវអ្នកកំពុងធ្វើដំណើរតាមដងផ្លូវបណ្តោយឲ្យរងរបួសស្រាល សំណាងមួយពាន់គ្រោះថ្នាក់មិនបាត់បង់អាយុជីវិត ដោយសារតែកុងរថយន្តមានការធ្វេសប្រហែស។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង០៩នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១២និង១១៣ នៅត្រង់ចំណុចផ្លូងកោង(អូរចេង)ស្ថិតក្នុងភូមិតាអងកាតេ ឃុំតាអង ស្រុកកូនមុំ។
យោងតាមរបាយការណ៍របស់នគរបាលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត១គ្រឿងម៉ាក វេអងសណ្តោងរ៉ឺម៉ក ពណ៌.ស
ពាក់ស្លាកលេខក្បាលរថយន្ត 1A-2772 កំពង់ចាម
កន្តុយរ៉ឺម៉កលេខ4A-0239 ដឹកដំឡូងមីពេញប្រៀប បានរបូតកន្តុយរ៉ឺម៉កសណ្តោងខាងក្រោយក្រឡាប់ជះដំឡូងមីទៅលើអ្នកធ្វើដំណើរតាមម៉ូតូមួយគ្រឿង ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសមនុស្សម្នាក់ស្រាល។
អ្នកបើកបររថយន្តឈ្មោះ ហ៊ត ហាក់ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបេីកបរ រស់នៅក្នុងភូមិរកាឃ្នួច ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។អ្នករួមដំណើរឈ្មោះ ហ៊ត សេងហ៊ួរ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខររបរព្រូឡាន រស់នៅភូមិ,ឃុំជាមួយ។របាយការណ៍បានបញ្ជាក់ទៀតថា ដំឡូងមីបានជះសង្កត់ទៅលើអ្នកជិះម៉ូតូ ម៉ាកសុីរុស ពណ៌ខ្មៅ អ្នកបើកបរម៉ូតូឈ្មោះ ឈឹម រីណា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី រងរបួសស្រាល។ការខូចខាតសម្ភាររួមមាន:រថយន្តបែកធុងរ៉េសាវ័រ ខូចខាតទាំងស្រុង ម៉ូតូខូចខាត៥០%។ក្រោយកើតហេតុកម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍តាអងបានទៅដល់កន្លែងកើតហេតុនិងបានពិនិត្យធ្វេីការវាស់វែងនឹងបានដឹកយកវត្ថុតាងទាំង២គ្រឿងដែលបានបង្កឲ្យគ្រោះថ្នាក់យកមករក្សាទុកនៅប៉ុស្តិ៍តាអង ដេីម្បីធ្វេីការតាមនិតិវិធីច្បាប់៕ ដោយ÷ សាវ័ន្ត