Tuesday, November 26, 2024
Header Banner

នគរបាលជំនាញបង្ក្រាបបានគ្រឿងញៀនជាង ១ តោនទៀត ដឹកតាមសមុទ្រ ខណៈអាវុធហត្ថទើបនឹងចាប់បានជាង១តោននៅខេត្តព្រះវិហារ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកបង្ហាញមុខជនបរទេសចំនួន៥នាក់ និងគ្រឿងញៀនជាងមួយតោន ដែលត្រូវបានបង្ក្រាបកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ។

នគរបាលជំនាញផ្នែកគ្រឿងញៀនបានបញ្ជាក់ថា សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមីន។ សមត្ថកិច្ចបញ្ជាក់ថា គ្រឿងញៀនដែលត្រូវបានគេរកឃើញនេះមានចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារៈមួយចំនួនទៀតផងដែរ។ សូមរំលឹកថា ករណីគ្រឿងញៀនដូចគ្នា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ អាវុធហត្ថខេត្តព្រះវិហារ ក៏បានបង្ក្រាបគ្រឿងញៀនប្រមាណជាង ១ តោន ផងដែរ នៅស្រុកជ័យសែន ខេត្តព្រះវិហារ។ មហាជនមានសង្ឃឹមយ៉ាងមុតមាំថា សមត្ថកិច្ចកម្ពុជា នឹងមានវិធានការបង្ក្រាប និងទប់ស្កាត់ករណីជំនួញជួញដូរគ្រឿងញៀនឲ្យបានតឹងរឹងបំផុត ដើម្បីសុខសុវត្ថិភាពរបស់សង្គមជាតិ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម