Tuesday, November 26, 2024
Header Banner

គ្រួសារអ្នកស្លា.ប់ និងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរ បង្កដោយមន្រ្តីពន្ធនាគារខេត្តបន្ទាយមានជ័យ កំពុងដង្ហោយរកយុត្តិធម៌!

ខេត្តបន្ទាយមានជ័យ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមគ្រួសារអ្នកស្លាប់ និងរបួសធ្ងន់ ជាគូរដណ្តឹងនិងគ្នា ក្នុងកណីគ្រោះថ្នាក់ចរាចរ បង្កដោយមន្រ្តីពន្ធនាគារខេត្តបន្ទាយមានជ័យ បើករថយន្តបុកស្លាប់ និងរបួសធ្ងន់ពិការភាព តាំងពីដើមឆ្នាំ២០២២ បានកើតទុកមិនសុខចិត្ត ប្តឹងទៅសាលាឧទ្ធរណ៍ ជួយរកយុត្តិធម៌ ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបងខេត្តបន្ទាយមានជ័យ ខណៈមិនទទួលបានសំណងបែរជាជនបង្ក ទទួលទោសព្យួរ ហើយនៅក្រៅឃុំ។

  បើយោងតាមឃ្លីបវីដេអូ និងពាក្យបណ្តឹងរបស់ឈ្មោះ អំ សាមឿន ត្រូវជាប្អូនសពជនរងគ្រោះ និងឈ្មោះ ទង់ ឈន ជាឪពុកជនរងគ្រោះ ដែលរងរបួសបានដាក់ពាក្យបណ្តឹង ទៅសាលាឧទ្ធរណ៍នៅខេត្តបាត់ដំបង ទាស់នឹងសាលក្រមព្រហ្មទ័ណ្ឌលេខ ០៥”ខ”/២៣ ចុះថ្ងៃទី10 ខែមករា ឆ្នាំ២០២៤ របស់សាលាដំបងខេត្តបន្ទាយមានជ័យ ត្រង់ចំណុចទាំងមូល។

   ដោយហេតុថាសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រចសេចក្តីមិនយុត្តិធម៌ អោយពិរុទ្ធជនឈ្មោះ វៀង លីគុយសេង ដែលជាជនបង្ក បើកឡានបុកជនរងគ្រោះអោយស្លាប់ និងរបួស ផ្តន្ទាទោសកំណត់ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ ទោសនេះព្យួរធម្មតាពីបទ បើកបរធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលអោយស្លាប់អ្នកដទៃប្រព្រឹត្តនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ។ និងអោយសងសំណងចំនួន៣០លានរៀល ទៅដើមបណ្តឹងរដ្ឋប្បវេណីទាំងពីរនាក់ គឺ ម្នាក់៣០លានរៀល ។ តែសំណងនេះ គ្រួសារជនរងគ្រោះ មិនទាន់ទទួលបាននៅឡើយទេ បែជាពិរុទ្ធជនខាងលើ អាចនៅក្រៅឃុំយ៉ាងសុខស្រួល មិនខ្វល់ពីការសងសំណង តាមសាលក្រមឡើយ។

  ក្រុមគ្រួសារជនរងគ្រោះ បានអោយដឹងទៀតថាមូលហេតុដែលជនល្មើស មិនសងសំណងតាមការសម្រេចរបស់តុលាការ លើគ្រួសារជនរងគ្រោះម្នាក់ ៣០លានរៀល ក៏អាចមកពីជនល្មើស អាងខ្លួននៅក្រៅឃុំ និងអាងម្តាយជាអភិបាលរងខេត្ត។

  ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារជនរងគ្រោះមានការជឿជាក់ និងសំណូមពរដល់សាលាឧទ្ធរណ៍មេត្តាជួយរកយុត្តិធម៌ ជូនដល់គ្រួសារជនរងគ្រោះ ដែលមានរយៈពេល ពីរឆ្នាំហើយមិនបានទទួលភាពយុត្តិធម៌ឡើយ។ ជាមួយគ្នានោះ ក៏បានសំណូមពរដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់លើសុខទុក្ខពលរដ្ឋនិងសង្ឃឹមថា វិធានការរបស់សម្តេច ដែលកំពុងអនុវត្តក្តៅលើអ្នកបើកបរទាំងឡាយណា ដែលបុកហើយរត់ នឹងមានប្រសិទ្ធភាព ក្នុងការប្តឹងទាស់នេះ ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម