Tuesday, November 26, 2024
Header Banner

នៅទីបំផុត ថ្នាក់ដឹកនាំសម្រេចដកទាំងអ្នកប្តឹងនិងអ្នករងបណ្តឹងចំនួន៦រូប ករណីបណ្តឹងរបស់មន្ត្រីនគរបាលទេសចរណ៍ខេត្តសៀមរាប…

ខេត្តសៀមរាប៖ថ្នាក់លើសម្រេចដកតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ឲ្យទៅជាមន្ត្រី ព្រមទាំងអ្នកប្តឹងនិងអ្នករងបណ្តឹងសរុប៦នាក់។នេះបើយោងតាមសេចក្តីសម្រេចរបស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាកាលពីថ្ងៃ៣០ខែមករាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

សេចក្តីសម្រេច ត្រូវបានបង្គាប់ការលោកវរសេនីយ៍ត្រី ចៅ ពិសិដ្ឋ អត្តលេខ៥៤០៧៧ ឋានៈអនុប្រធានអង្គភាព នគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ឱ្យទទួលដឹកនាំជាប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ស្ដីទី ជំនួសលោកវរសេនីយ៍ទោ ទី សុខឡែន អត្តលេខ៦៨៤៣៦ ដែលត្រូវផ្ទេរ ភារកិច្ចទៅបម្រើការងារនៅនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ។

ពាក់ព័ន្ធនឹងករណីបណ្តឹងនេះគឺបណ្តាលមកពីមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ទោះជាយ៉ាងនេក្តីមន្ត្រីនគរបាលទេសចរណ៍ខេត្តសៀមរាប បានបង្ហើបឲ្យដឹងថា ករណីទំនាស់រហូតឈានដល់ កូនចៅប្ដឹងផ្ដល់ទៅថ្នាក់ដឹកនាំ នេះគឺបណ្ដាលមកពីថ្នាក់លើដែលប្រចាំការនៅខេត្តសៀមរាប អសមត្ថភាពមិនចេះនីតិវិធីឬមិនមានការសម្របសម្រួលទំនាស់តូចតាចជាមួយកូនចៅឲ្យបានល្អ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម