Tuesday, May 13, 2025
Header Banner

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តក្នុងខេត្តសៀមរាប កំពុងកើនឡើងវិញហើយ

ខេត្តសៀមរាប៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថា បច្ចុប្បន្នកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប បាននិងកំពុងកើនឡើងមកវិញហើយ ខណៈក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរមកទស្សនាខេត្តនេះ ចន្លោះជាង៤ពាន់នាក់ ទៅជាង៥ពាន់នាក់ គិតចាប់ពីខែមករា ឆ្នាំ២០២៤មក។

របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ២០២៤មក មានភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ចន្លោះជាង៤ពាន់នាក់ ទៅជាង៥ពាន់នាក់ក្នុងមួយថ្ងៃៗ។

សូមរម្លឹកថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏បានបង្ហាញឱ្យឃើញថា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១១ម៉ឺននាក់ ក្នុងនោះទេសចរបរទេសមាន១៨,០៧៧នាក់៕AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម