Tuesday, November 26, 2024
Header Banner

ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) យកថ្ងៃ១៤ កុម្ភៈ ធ្វើធម្មយាត្រា ដើម្បីប្រឆាំងគ្រឿងញៀននិងគ្រឿងស្រវឹង

ខេត្តបន្ទាយមានជ័យ ៖នៅក្នុងថ្ងៃ១៤ កុម្ភៈ ជាទិវានៃក្តីស្រឡាញ់ ដែលអត្ថន័យដើម គេចង់បង្ហាញពី មនោសញ្ចេតនា ការស្រលាញ់រាប់អានគ្នាជា សកល ជាទូទៅ ក្នុងក្របខណ្ឌគ្រួសារ ក្របខណ្ឌមនុស្សជាតិទូទៅ តែមានយុវជនមួយចំនួនតូច បានយល់ឃើញនិង ប្រើប្រាស់ថ្ងៃ១៤ កុម្ភៈ នេះ ជាទិវាស្នេហា ឬទិវាបរិច្ចាគព្រហ្មចារីទៅវិញ ដោយពួកគេនិយមជូនកាដូ ជូនផ្កាគ្នាទៅវិញទៅមក ជាថ្នូរនៃការសុំ និងជាចម្លើយនៃការព្រមទទួលយកភ្លើងស្នេហាផ្លូវកាត់។

ផ្ទុយពីការគិតខាងលើនេះ ព្រះធម្មាលង្ការមុនី ចាន់ សុជន់ ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) និងជាទីប្រឹក្សា សម្ព័ន្ធយុវជនអាហារូបករណ៍ ស២ សាខាខេត្តបន្ទាយមានជ័យ បានចាប់យកថ្ងៃ១៤ កុម្ភ: នេះ ប្រារព្ធពិធីធម្មយាត្រា ដើម្បីប្រឆាំងគ្រឿងញៀ និងគ្រឿងស្រវឹង ក្រោមប្រធានបទ” គ្រឿងញៀននិងស្រាជាមេបញ្ហាគ្រោះថ្នាក់ ដល់ខ្លួនឯងគ្រួសារ និង សង្គមជាតិ” ។

ពិធីនេះ មានអ្នកចូលរួមធ្វើដំណើរដោយថ្មើរជើង ទាំងព្រះសង្ឃ សមណៈសិស្សនិស្សិត សរុបប្រមាណ ២០០រូប ក្នុងទិសដៅចេញដំណើរពីវត្ត ប្រាសាទស្រះកណ្តាល(ខ្ចាស់) ឃុំបុស្បូវឆ្ពោះ ទៅកាន់ប្រាសាទតាញឹម ឃុំឈ្នួរមានជ័យ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានរយ:ចម្ងាយ៩គីឡូម៉ែត្រ។

ឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថ្លែងអំណរគុណនិង កោតសរសើរដោយស្មោះចំពោះទឹកព្រះទ័យ និងការលះបង់ខ្ពស់របស់ព្រះអង្គ ចាន់ សុជុន់ ព្រះចៅអធិការវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) និងជាទីប្រឹក្សាកិត្តិយស សម្ព័ន្ធយុវជនអាហារូបករណ៍ ស២ ខេត្តបន្ទាយមានជ័យ ដែលលោកបានចំណាយពេលវេលា ដ៏មានតម្លៃ និងបច្ច័យដ៏ច្រើន ដើម្បីជួយព្យាបាលសង្គម ពីភាពអសីលធម៌ អំពើអាណាចារ្យ បងតូចបងធំ ក្មេងទំនើង ជាពិសេសបញ្ហាគ្រឿងញៀន គ្រឿងស្រវឹងនេះតែម្តង៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម