Tuesday, November 26, 2024
Header Banner

រថយន្តសណ្តោងរ៉ឺម៉កបើកឆ្លងផ្លូវ ត្រូវរថយន្តយីឌុបដឹកឈើ បុកបណ្ដាលឲ្យរបួសមនុស្សចំនួន២នាក់

ភ្នំពេញ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តសណ្តោងរ៉ឺម៉កបើកឆ្លងផ្លូវ ត្រូវរថយន្តយីឌុបដឹកឈើប្រណីត បើកបុក បណ្ដាលឲ្យរថយន្តយីឌុបដឹកឈើរេចង្កូតជ្រុលទៅបុកនឹងបង្គោលភ្លើងស្តុបក្អែឈើ ចេញមកក្រៅ និងធ្វើអោយមនុស្សប្រុសស្រី២នាក់ រងរបួស ។

ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង៣ឈានចូលព្រឹកថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅចំនុចស្តុបក្រវ៉ាត់ក្រុងទី៣ ផ្លូវ៦០ម៉ែត្រកែងផ្លូវ១០៤ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តសណ្តោងរ៉ឺម៉កម៉ាក FUSU ពណ៌បៃតង ពាក់ស្លាកលេខ 3D 9625 បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ដែលជាផ្លូវបំបែកជាបួន អ្នកបើកបរ បានបួងចង្កូត បត់ឆ្វេងឡើងទៅផ្លូវ១០៤ ឆ្ពោះទៅសៀមរាបកន្ទួត ហើយគាប់ជួនពេលនោះដែរ ក៍ស្រាប់តែមានរថយន្តយីឌុបដឹកសសរឈើប្រណិតមួយគ្រឿង ពណ៌សម៉ាក HYUNDY ពាក់ស្លាកលេខ កំពង់ធំ 3A-2393 ជិះគ្នា៣នាក់ (ប្រុស២នាក់ និងស្ត្រីម្នាក់ រួមទាំង អ្នកបើកបរ) បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីជើងទៅត្បូងក្នុងល្បឿនលឿន ជ្រុលទៅបុកនឹងរថយន្តសណ្តោងរ៉ឺម៉កចំកង់ក្រោយ ចំហៀងខាងស្តាំ បណ្តាលឲ្យរថយន្តសណ្តោងរ៉ឺម៉ក រងការខូចខាតតិចតួច អ្នកបើកបរបានគេចខ្លួនចេញទៅបាត់ ។

ដោយឡែក ភ្លាមៗនោះដែរ ខាងរថយន្តយីឌុបវិញ ក៍រេចង្កូតជ្រុលទៅបុក និងបង្គោលភ្លើងស្តុបយ៉ាង ពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតកាប៊ីនមុខក្អែរឈើសសរប្រណិតចេញមកក្រៅ ព្រមទាំងធ្វើឲ្យមនុស្សប្រុសស្រី២នាក់ ដែលជិះក្នុងរថយន្តរងរបួស កៀបជាប់ក្នុងកាប៊ីនរថយន្ត ចំណែកអ្នកបើកបរ បានចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ ដោយសារតែមិនដំណោះស្រាយមធ្យោបាយទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក ដើម្បី រង់ចាំដំណោះស្រាយតាមច្បាប់៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម