Tuesday, November 26, 2024
Header Banner

តំណាងលោកស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៤សណន និងសេចក្តីជូនដំណឹងលេខ ០៤២សជណ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទី នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៤សណន និងសេចក្តីជូនដំណឹងលេខ ០៤២សជណ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការធ្វើបច្ចុប្បន្នភាពស្ថានភាពមន្រ្តីនគរបាលជាតិ និងពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងមន្រ្តីនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ ទទួលការងាររដ្ឋបាលចំណុះការិយាល័យទាំង៣៣ និងលោកអធិការ-អធិការរង ទទួលផែនការងារសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១២ផងដែរ ៕AFN

(ប្រភពពី ស្នងការដ្ឋានករបាលខេត្តសៀមរាប)

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម