Tuesday, November 26, 2024
Header Banner

ជនសង្ស័យចំនួន២នាក់ជាមុខសញ្ញាឆក់ខ្សែ.កស្ត្រីរងគ្រោះនៅខណ្ឌចំការមន ត្រូវបាននគរបាលជំនាញបង្ក្រាបបានហើយ

ភ្នំពេញ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ដោយមានការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានធ្វើការស្រាវជ្រាវនឹងបើកការស៊ើបអង្កេតកំណត់មុខសញ្ញាតាមរយៈកាម៉េរ៉ាសុវត្ថិភាព។

នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង១៨៖២០នាទីត្រង់ចំណុចផ្ទះសំណាក់មាស៩៩ ក្នុងបន្ទប់លេខ១០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានធ្វើឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ មានឈ្មោះ ៖ ១.ឈ្មោះ តាំង វ៉ាន់ណាក់ ហៅ និត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ(អ្នកបើក) ២.ឈ្មោះ សម្បត្តិច័ន្ទសីហា ហៅ ខួច ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ដៃដល់) ដែលបានធ្លាប់ធ្វើសកម្មភាពនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១០៖៥០នាទី បានធ្វើសកម្មភាពឆក់ខ្សែកពីនារីរងគ្រោះកំពុងដើរម្នាក់ឯងបានសម្រេចនៅចំណុចផ្លូវលេខ៤៣៦កែងផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្ភារៈដកហូតរួមមាន៖ ១. ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1KD-1512(របស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលើ ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕ដោយ៖CFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម