Wednesday, April 24, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព្រះមហាក្សត្រនៃប្រទេសគុយវ៉ែត បានសោយទិវង្គត ក្នុងព្រះជន្ម៩១វស្សា

អន្តរជាតិ៖ព្រះមហាក្សត្រគុយវ៉ែត Sabah al-Ahmad al-Jaber al-Sabah បានសោយទិវង្គតហើយ នៅថ្ងៃអង្គារនេះ ក្នុងព្រះជន្ម៩១វស្សា នៅឯមន្ទីរពេទ្យ មួយកន្លែង នៅក្និងប្រទេសអាមេរិក។ នេះបើតាមការផ្សាយដោយសារព័ត៌មាន បរទេសនៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។ ព្រះមហាក្សត្រគុយវ៉ែត Sabah ប្រសូតក្នុងឆ្នាំ១៩២៩ និងបានក្លាយជាព្រះមហាក្សត្រគុយវ៉ែត នៅខែមករា ឆ្នាំ២០០៦ បន្ទាប់ពីការចូលទិវង្គតនៃព្រះមហាក្សត្រ Sheikh Jaber al-Sabah។ ព្រះអង្គ Sabah កាលពីខែកក្កដា ឆ្នាំ២០២០កន្លងទៅ បានយាងដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីព្យាបាលព្រះរោគ ក្រោយទទួលការ វះកាត់មួយ។ ព្រះអង្គម្ចាស់រាជទាយាទ Nawaf al-Ahmad al-Sabah ត្រូវបានគេរំពឹងថានឹងឡើងសោយរាជ្យបន្តពីព្រះអង្គ Sheikh Sabah៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម