Saturday, October 12, 2024
Header Banner

អេស្កាវទ័ររបស់ឈ្មួញដ៏មានឥទ្ធិពល ឈ្មោះឆាយ នៅស្រុកបុទុមសាគរ បើកកិនពលរដ្ឋម្នាក់ ស្លាប់យ៉ាងអណោចអធ័ម…!

ខេត្តកោះកុង៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីអំឡុងថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៤ ម្ចាស់គ្រឿងចក្ររបស់ឈ្មោះលោក ឆាយ នៅស្រុកបុទុមសាគរ ដ៏មានឥទ្ធិពល បានបើកកិនពលរដ្ឋម្នាក់ស្លាប់ យ៉ាងអណោចអធ័ម រួចគ្រាន់តែចូលបុណ្យបន្តិចបន្តួចក៏ចង់បញ្ចប់រឿង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែល បានស្លាប់ ឈ្មោះ សាត់ សុខន ភេទប្រុសអាយុ៦៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅ ភូមិ អណ្តូងទឹក ឃុំ អណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ សមត្ថកិច្ចបន្តថា យោងតាមសមត្ថកិច្ចធ្វើកោសល្យវិច័យ បានឲ្យដឹងថា ឈ្មោះ សាត់ សុខន បានជួល គ្រឿងចក្រ លោក ឈ្មោះ ឆាយ ទៅកាយស្រះទឹក ដើម្បីយកទឹកប្រើប្រាស់ មិនដឹង មូលហេតុអ្វីនោះទេ បានជា គ្រឿងចក្រ កិនជនរងគ្រោះស្លាប់ ហើយ តៃកុង អ៊ីស្កាវទ័រ រត់គេចខ្លួនបាត់។

ពាក់ព័ន្ធ ការកិនមនុស្ស ស្លាប់នេះ អ្នកសារព័ត៌មានប្រចាំខេត្តកោះកុង បានសួរលោក ឆាយ ជា ម្ចាស់គ្រឿងចក្រ លោក ឆ្លើយថា គ្រឿងចក្រ របស់គាត់ ពិតជា កិន ជនរងគ្រោះ ស្លាប់មែន ហើយ លោកបន្ត ថា គាត់បាន មកចូលរួមបុណ្យ ពីរដងដែរ ម្ដងចូលលុយធ្វើបុណ្យ ១០ម៉ឺនរៀល និងម្ដងទៀត ចូលលុយ ធ្វើបុណ្យ១០០ដុល្លារ។

ចំណែក លោក យេន តូច អធិការស្រុកបូទុមសាគរ បានឆ្លើយ តបតាមប្រព័ន្ធ តេឡេក្រាម ថា គាត់បាន រាយការណ៍ ទៅលោកស្នងការរួចរាល់អស់ហើយ ហើយក៏បាន រាយការណ៍ ទៅតុលាការផងដែររឿងនេះ តាំងពីថ្ងៃកើតហេតុមក។ លោក អធិការ បន្តទៀតថា ខាងជនរងគ្រោះសុំធ្វើបុណ្យ៧ថ្ងៃរួចរាល់សិន ចាំមកដោះស្រាយគ្នា។ លោក អធិការបន្តទៀត ថា មកដល់ ថ្ងៃទី២៧ ខែ កុម្ភៈឆ្នាំ២០២៤នេះ បាន៧ថ្ងៃហើយ ស្អែកនេះ លោក និង អញ្ជើញ ភាគីពាក់ព័ន្ធមកដោះស្រាយគ្នា។

មហាជនរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចខេត្តកោះកុង ថាតើអាចជួយរកភាពយុត្តិធម៌ឲ្យគ្រួសាររងគ្រោះបានដោយវិធីណា៕AFN

(credit koh kong hote news)

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម