Tuesday, November 26, 2024
Header Banner

យុវជន២នាក់នៅខេត្តឧត្តរមានជ័យ សម្រេចលោតទឹកស្ពានជ្រោយចង្វារ បញ្ចប់ជីវិតខ្លួនឯងដោយសារតែ…

ភ្នំពេញ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា យុវជន២នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយលោតទឹកពីស្ពានជ្រោយចង្វារសម្លាប់ខ្លួន ខណៈពួកគេចេញពីស្រុកមកភ្នំពេញរកកាងារធ្វើមិនបាន ហើយណាមួយម្តាយកាត់កាលពួកគេចោល។

ករណីខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២:១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែមីនា ឆ្នាំ២០២៤ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ។ជនរងគ្រោះទី១ មានឈ្មោះ ចិន ចិ ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងយុវជនរងគ្រោះទី២ មានឈ្មោះ គឹម សាវ័ន រស់នៅភូមិឃុំនិងខេត្តជាមួយគ្នា។

បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំផ្សារទួលសង្កែរក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។បើតាមការបញ្ជាក់ពីនារីជាសង្សារជនរងគ្រោះម្នាក់ បានប្រាប់ឲ្យដឹងថា ដោយយុវជនរងគ្រោះទាំងពីរនាក់នោះ បានចេញមកពីខេត្តឧត្តរមានជ័យដូចគ្នា ហើយមកភ្នំពេញដើម្បីរកការងារធ្វើ តែរកមិនបានរួចក៏បានទាក់ទងទៅក្រុមគ្រួសារ បែរជាក្រុមគ្រួសារមិនទទួលស្គាល់ និងកាត់កាលចោល ទើបយុវជនម្នាក់បានសរសេររៀបរាប់ទៅប្រាប់នារីជាសង្សារ ថាកុំខឹងស្តាយបង ដែលបងមិនបានលាអូនហើយក៏នាំគ្នាដើរថ្មើជើង មកលើស្ពានជ្រោយចង្វារបញ្ចប់ជីវិតទាំង២នាក់ ដោយលោតសម្លាប់ខ្លួនតែម្ដងទៅ បន្សល់ទុកតែស្បែកជើង២គូនិងសម្ភារៈមួយចំនួន។

ពេលនោះដែរពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏នាំគ្នាឈប់មើល ហើយរាយការណ៍ទៅសមត្ថកិច្ចនិងនារីជាសង្សារ មកកន្លែងកើតហេតុភ្លាមៗផងដែរ។ក្រោយកើតហើយខាងលើនារីជាសង្សារម្នាក់ ក៏បានមកដល់រួចក៏យកអត្តសញ្ញាណប័ណ្ណទូរសព្ទនិងសម្ភារៈមួយចំនួន របស់ជនរងគ្រោះទៅរក្សាទុក ដើម្បីទាក់ទងទៅក្រុមគ្រួសារ ឲ្យទទួលដំណឹងខាងលើនេះផងដែរ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម