Wednesday, April 24, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាវុធហត្ថ ចាប់ខ្លួនពិរុទ្ធជន ស្រេង ប្រណី អតតីថៅកែឈើគ្រញូង រឿងមិនគោរពកិច្ចសន្យា

សៀមរាប៖កម្លាំងអាវុធហត្ថក្រុងសៀមរាបនិងអាវុធហត្ថខេត្តសៀមរាប បានសហការគ្នាចុះអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជន ឈ្មោះ ស្រេង ប្រណីអតតីថៅកែឈើគ្រញូងប្រចាំទិសឧត្តរ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្ត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុច ទីរួមខេត្តសៀមរាប ។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០៩និង៣០ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំង មូលដ្ឋាន អ.ហ ក្រុងសៀមរាប បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៣៩ ចុះ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក ស៊ាង ណារ៉ា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួនពិរុទ្ធជន ឈ្មោះ ស្រេង ប្រណី ភេទប្រុស អាយុ ៤១ឆ្នាំ ទីលំនៅបច្ចប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។សមត្ថកិច្ចបន្តថា ករណីឃាត់នេះពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុច ទីរួមខេត្តសៀមរាប ។ បច្ចុប្បន្ន ការិយាល័យជំនាញបានបញ្ជូនពិរុទ្ធជនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តន៍តាមនីតិវិធី ។ ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ឈ្មោះស្រេង ប្រណី គឺជាថៅកែឈើគ្រញូងដ៏ធំប្រចាំទិសឧត្តរ បានដឹកឈើទៅក្រៅប្រទេស។ក្រោយមក ដោយ សារអស់ឈើ លោកស្រេង ប្រណី បានទៅសុំសមត្ថកិច្ចធ្វើជាមេព្រៃបណ្តែត ប្រចាំទិសឧត្តរ ហើយបានដើរធ្វើព្យុះភ្លៀវយ៉ាងខ្លាំងក្នុងខេត្តខាងលើ ធ្វើឲ្យអាជ្ញាធរមូលដ្ឋានឈឺក្បាលយ៉ាងខ្លាំងផងដែរ៕ដោយ៖នាគព័ន្ធ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម