ខេត្តព្រះវិហារ៖យោងតាមរបាយការណ៍បានឲ្យដឹងថា ឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចាត់តាំង ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំក្រុមអធិការកិច្ចពិសេសដែលមាន លោក ទឹម ស៊ីផា អនុរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិត ធិន វុត្ថា នាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី និងលោក ប៊ុន ច័ន្ទកុម្ភៈ ចុះអធិការកិច្ច ពិនិត្យនិងស្រាវជ្រាវស្វែងរកការពិតកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។
ជាលទ្ធផលនៃការចុះធ្វើអធិការកិច្ចក្នុងសំណុំរឿងនេះ ក្រុមការងារអធិការកិច្ចពិសេស បានទទួលលទ្ធផលជាទីគាប់ប្រសើរ ដោយបានដោះស្រាយបញ្ចប់នូវវិវាទបានយ៉ាងឆាប់រហ័ស និងមានការសាទរយ៉ាងកក់ក្តៅ និងពេញចិត្តពីប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ចំពោះករណីជម្លោះដីធ្លីនៅខេត្តព្រះវិហារនេះ ក្រុមការងារអធិការកិច្ចដែលដឹកនាំដោយ ឯកឧត្តមអ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ចុះធ្វើអធិការកិច្ច និងបានសម្របសម្រួលដោយជោគជ័យជូនប្រជាពលរដ្ឋទាំង ១៣ គ្រួសារនេះម្តងរួចមកហើយ ក្នុងសំណុំរឿងផ្សេងមួយទៀត ដែលត្រូវបានដោះស្រាយបញ្ចប់នៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ៕ដោយ៖AFN