Monday, May 6, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

UPDATE មន្ត្រីយោធាភូមិភាគ៥ចំនួន២រូបឈប់រកស៊ីឈើ មកដឹកសត្វព្រៃត្រូវសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួន

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីយោធាភូមិភាគ៥ ចំនួន២នាក់ឈប់រកស៊ីដឹកឈើបែកគំនិតមកដឹកសត្វព្រៃលក់វិញម្តងក៏ត្រូវបាន កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីដឹកសត្វប្រវឹកប្រមាណជា៤០០ក្បាលរួមនិងមធ្យោបាយ មានរថយន្តត្រេអ៊ី១គ្រឿងផងដែរ ដើម្បីយកមកផាកពិន័យតាមផ្លូវច្បាប់។

សូមរម្លឹកថា ហេតុការណ៍បង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង១២និង៣០ នាទី ឈានចូលព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះនៅចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកឡង់គ្រីស័រពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខម2-6158 ដឹកសត្វប្រវឹកព្រៃចំនួន៥៥៣ក្បាល។ជនសង្ស័យទាំង០២ នាក់ ជាអ្នកបើកបរ និងអ្នករួមដំណើរ ទី១/ឈ្មោះ យ៉េង ឈុនហេង ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរយោធា នៅយោធភូមិភាគទី៥ រស់នៅភូមិព្រៃឬស្សី សង្កាត់ពន្លក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងទី២/ឈ្មោះ ឆាត រស្មី មុខរបរយោធា នៅយោធាភូមិភាគទី៥រស់នៅភូមិគាប ឃុំទឹកផ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចបន្តថា បន្ទាប់ពីបានសាកសួរ ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេ លួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគងសហការ ជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបចាត់ការបន្ត។លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា សត្វប្រវឹងទាំងនេះត្រូវបានខាងនគរបាលបង្ក្រាបបាន នឹងបានយកមកប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចាត់ការបន្ត។លោកបន្តថា សត្វប្រវឹងទាំងនេះមានចំនួនជិត៤០០ក្បាល លោកនឹងក្រុមការងារចម្រុះយកទៅប្រលែងនៅសហគមន៍បឹងឈូក ក្នុងស្រុកបន្ទាយស្រី ព្រោះទីនោះមានអ្នកការពារសត្វព្រៃបានតឹងតែងដោយសារអាជ្ញាធរស្រុកនេះម៉ត់ចត់ខ្លាំង។លោកបន្តថា ចំពោះសំណុំរឿងនេះ ជនសង្ស័យទាំង២នាក់ខាងត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ផាកពិន័យអន្តរកាល ទៅតាមផ្លូវច្បាប់ ព្រមទាំងដោះលែងឲ្យទៅផ្ទះវិញហើយ៕ដោយ៖នាគព័ន្ធ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម