ខេត្តសៀមរាប៖ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យទន្លេលើកទី៨ ក្នុងរយៈពេល៣ ថ្ងៃ ទទួលបានពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ប្រមាណជិត៦០ម៉ឺននាក់។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៤ ដូចខាងក្រោម៖ភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ៩៦,២៤៣ នាក់ ក្នុងនោះ៖ភ្ញៀវទេសចរបរទេសមានចំនួន ១១,២៤៣ នាក់ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានប្រមាណ ៨៥,០០០ នាក់ ក្នុងនោះ ៖ ភ្ញៀវទេសចរជាតិ មានប្រមាណ ២៧,០០០ នាក់ – បងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ ៥៨,០០០ នាក់ ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ សរុបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៥-១៧ ខែ មីនា ឆ្នាំ២០២៤ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបមានប្រមាណ ៥៥៣,៧៩៤ នាក់ ក្នុងនោះ ៖ភ្ញៀវទេសចរបរទេសមានចំនួន ៣៣,៧៧០ នាក់*ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានប្រមាណ ៥២០,០០០ នាក់ ក្នុងនោះ ៖ – ភ្ញៀវទេសចរជាតិ មានប្រមាណ ២៣៩,០០០ នាក់ – បងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ ២៨១,០០០ នាក់៕ស.រ