Saturday, October 12, 2024
Header Banner

អភិបាលស្រុកសង្គមថ្មី ដឹកនាំធ្វើបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងសមទ្ធិផលក្នុងវត្ត តេជះរង្សី ហៅវត្តបឹង

ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី១៦ខែមិនាឆ្នាំ២០២៤ លោក ស៊ាប កែវជីវា អភិបាលស្រុកសង្គមថ្មី បានដឹកនាំមន្ត្រីរាជការជុំវិញស្រុកប្រារពធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យទុកកសាងសមទ្ធិផលនានានៅក្នុងវត្តតេជះរង្សី ហៅវត្តបឹង ស្ថិតនៅភូមិប្រធាតុ ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

លោក ស៊ាប កែវជីវា បានផ្តាំផ្ញើទៅកាន់ព្រះសង្សគ្រប់ព្រះអង្គរួមសាមគ្គីគ្នាថែរក្សាការពារជាតិ សាសានា ព្រះមហាក្សត្ររួមគ្នាថែរក្សាវប្បធម៌ អារិយ្យធម៌

វប្បធម៌ ដូនតាខ្មែរដែលបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ។ លោកបន្តថា ព្រះសង្សគ្រប់អង្គក៏មានកាតព្វកិច្ចចូលរួមអភិវឌ្ឍន៍ប្រទេស ដើម្បីសង្គមយើងទាំងអស់គ្នា ជាមួយគ្នាផងដែរ លោក ស៊ាបកែវជីវ៉ា បានសម្តែងការអរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ឋនានាអោយមានការរីកចម្រើនលើគ្រប់វិស័យពិសេសផ្លូវគមនាគមន៍ មន្ទីរពេទ្យ វត្តអារ៉ាម សាលារៀន ទឹក ភ្លើង ចូលមកដល់ទីជនបទហើយ ទោះនៅទីណាក៏មានផ្លូវល្អដែរ៕ដោយ៖លោកហួរ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម