Saturday, July 5, 2025
Header Banner

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅស្រុកជីក្រែង អស់មួយខ្នង បណ្តាលមកពីទុស្សេខ្សែភ្លើង

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋមួយខ្នងសាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលក្បឿង និងប្រាក់ដុល្លារចំនួន៥០០០ដុល្លារ ប្រាក់ខ្មែរចំនួន៣០លានរៀល សម្ភារគ្រឿងសង្ហារឹម និងសម្ភារប្រើប្រាស់មួយចំនួនធំ ត្រូវបានភ្លើងឆេះទាំងស្រុង។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង០៩ នឹង៣០នាទី ស្ថិតនៅក្នុងភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គិភ័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឆាបដល់ធុងហ្គាសបណ្តាលឲ្យឆាបឆេះតែម្តង។ ជនរងគ្រោះ ឈ្មោះ បូ វុទ្ឋី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។ សមត្ថកិច្ចបានអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកជីក្រែង ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ទើបភ្លើងរលត់ទៅវិញ តែមិនមានប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋនិងរាលទៅផ្ទះអ្នកដ៏ទៃនោះទេ ៕ដោយ៖នាគព័ន្ធ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម