Tuesday, November 26, 2024
Header Banner

អាជ្ញាធរខេត្តព្រះវិហារ ផ្តល់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ដល់អ្នកភូមិម្រេច…

ខេត្តព្រះវិហារ៖ផ្លូវក្រាលគ្រួសក្រហមចំនួន១ខ្សែ ដែលមានប្រវែង១២គីឡូម៉ែត្រដែលជាអំណោយដ៏ថ្លៃថ្នារបស់ឯឧត្តម ម៉ៅ សុផាន់ ក្រុមការងារចុះមូលដ្ឋានខេត្តព្រះវិហារនិងឯឧត្តម គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ត្រូវបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ការផ្តល់ជូនផ្លូវ១ខ្សែនេះក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិម្រេចកាលពីពេលថ្មីៗនេះ ជាចំណងដៃថ្មីបន្ថែមទៀតសម្រាប់ប្រជាជននៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ដែលជាអំណោយរបស់ឯកឧត្តម ម៉ៅសុផាន់ និងឯកឧត្តម គីម រិទ្ឋី មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងយកចិត្តទុកដាក់ធ្វើសកម្មភាពយ៉ាងញាប់ដៃញាប់ជើង យោងតាមការណែនាំចង្អុរបង្ហាញរបស់ឯកឧត្តម ម៉ៅ សុផាន់ និងឯកឧត្តមគីម រិទ្ឋី ដើម្បីធ្វើយ៉ាងណាអោយផ្លូវមានគុណភាពល្អប្រើប្រាស់បានយូរ ការស្ថាបនាផ្លូវ១ខ្សែនេះក្នុងគោលបំណង ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងជួយសម្រួលដល់ការដឹកជញ្ជូនផលដំណាំរបស់បងប្អូនប្រជាកសិករមកកាន់ទីផ្សារឲ្យបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា កាត់បន្ថយការចំណាយទៅលើការដឹកជញ្ជូនផងដែរ។

លោក សំ លាងទ្រី បានអោយដឹងថា ផ្លូវគមនាគមន៍ ជាផ្នែកមួយសំខាន់ខ្លាំងណាស់សម្រាប់ជួយអភិវឌ្ឈន៍និងទ្រទ្រង់សេដ្ឋកិច្ចជាតិ ផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ មានផ្លូវវាមានសង្ឃឹម មានផ្លូវល្អសេដ្ឋកិច្ចរបស់ប្រទេសក៏ជឿនលឿនផងដែរ៕ដោយ៖ហេង

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម