Tuesday, November 26, 2024
Header Banner

ស្ងាត់ៗដីរដ្ឋជាង៣០ហិចតានៅស្រុកឆែប ត្រូវបានក្រុមឈ្មួញឈូសឆាយធ្វើជាកម្មសិទ្ធិ!

ខេត្តព្រះវិហារ៖ដីដកហូតដាំកូនឈើរបស់រដ្ឋចំនួន៣១ហិចតានិង៨៤អា ដែលជាដីដកហូតពីឈ្មួញកាលពីឆ្នាំ២០២២នៅចំណុចអូរសុក្រម ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានអ្នកមានលុយមានអំណាច ឈូសឆាយយកធ្វើកម្មសិទ្ឋជាលើកទី២ ខណៈអាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធមិនទាន់មានវិធានការច្បាប់នៅឡើយ។

សូមរម្លឹកផងដែរថា ដីនេះអតីតជាដីព្រៃបម្រុងរបស់រដ្ឋ គ្រប់គ្រងដោយរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នៅឆ្នាំ២០២២ក្រុមឈ្មួញបានឈូសឆាយដីព្រៃនេះយកធ្វើកម្មសិទ្ឋិ តែបែកការដឹងដល់អ្នកការសែតចុះផ្សាយ ត្រូវបានរដ្ឋបាលខេត្តព្រះវិហារ ចេញលិខិតដកហូតទុកជាសម្បត្តិរដ្ឋវិញ ហើយនៅឆ្នាំដដែល រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និននេសាទ បានយកកូនឈើចម្រុះយកទៅដាំ។ប៉ុន្តែគួរអោយសោកស្តាយ នៅឆ្នាំ២០២៤នេះក្រុមឈ្មួញមានលុយធ្វើការឈូសឆាយកូនឈើទាំងនោះចេញ ដើម្បីយកដីធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួនទៅវិញ។

លោក ផិត វណ្ណះ មន្ត្រីបរិស្ថានខេត្តព្រះវិហារ ទទួលបន្ទុកព្រៃឡង់ បានឲ្យដឹងថា លោកបានដឹកនាំកូនចៅចុះពិនិត្យមើលរួចហើយ នឹងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធី។ លោកសុខសាន្ត ដារ៉ា អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងថា លោកជាប់រវល់នៅខេត្តសៀមរាប មិនទាន់បានទទួលរបាយការណ៍ពីជំនាញបរិស្ថាននៅកើតទេ ។ ចំណែកលោក ង៉ូវ បូរីណា រដ្ឋលេខាធីការក្រសួងបរិស្ថាន នឹងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងតាមទូរសព្ទ័ថា សូមចូលរួមជួយការពារទាំងអស់គ្នា លោកបន្តថា ចាំរាយការណ៍ជូនទៅឯកឧត្តមរដ្ឋមន្ត្រី ដើម្បីមានវិធានការ នឹងរាយការណ៍ជូនឯកឧត្តម អភិបាលខេត្តព្រះវិហារ។ មហាជនរំពឹងថា សមត្ថកិច្ចពាក់ព័ន្ធនៃខេត្តព្រះវិហារ នឹងមានវិធានការទៅលើក្រុមឈ្មួញទុច្ចរិត ដែលកាប់បំផ្លាញដីព្រៃរបស់រដ្ឋ យកមកផ្តន្ទាទោសតាមច្បាប់ជាក់ជាមិនខាន៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម