Tuesday, November 26, 2024
Header Banner

នៅទីបំផុតសមត្ថកិច្ចឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ករណីឃាតកម្មច្រកចូលវ៉ាលី យកទៅបោះចោលនៅខេត្តកោះកុង

ភ្នំពេញ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ញ៉េប សុខុម អាយុ ៣៨ឆ្នាំ ជាទាហាននៅ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអែរ ជីវសាស្ត្រ និងវិទ្យុសកម្ម វេលាម៉ោង ៥ ល្ងាច ថ្ងៃទី ២៥ មីនា ២០២៤ ត្រង់ចំណុច បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ទាក់ទិនករណី វាយសម្លាប់ ជនរងគ្រោះ ញាត់ចូលក្នុងវ៉ាលី យកទៅបោះចោល នៅផ្លូវជាតិលេខ៤៨ ម្តុំអន្ទង់អាំងធំ ភូមិធីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង .. ដោយសារខឹង ជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង។

ជនដៃដល់ឈ្មោះ ញ៉េប សុខុម បានឆ្លើយសារភាពថា ខ្លួនពិតជាបាន សម្លាប់ឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន កាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ១ រសៀល នៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK Condo ៥៤៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីធ្វើសកម្មភាពរួច នៅថ្ងៃដដែល វេលាម៉ោងប្រហែល ៦:៤៩ នាទីល្ងាច ខ្លួនបានដាក់សាកសព ចូលទៅក្នុងវ៉ាលិស ដឹកតាមរថយន្តម៉ាក RangRover Sport ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-9987 យកទៅទម្លាក់ចោល នៅចំណុច ជំរាលផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម