Tuesday, November 26, 2024
Header Banner

លោកភឹង ចិន្តារ៉េត និងគ្រួសារព្រមទាំងសប្បុរសជន បានចែករំលែកទាន ដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២៤នេះ លោកភឹង ចិន្តារ៉េត និងឧត្តមភរិយា ព្រមទាំងក្រុមគ្រួសារ បានដឹកនាំធ្វើសកម្មភាពចែករំលែកទាន ដល់ជនរួមជាតិដែលមានទុក្ខធុរះដោយជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ១៥អាគារ:ដែលកំពុងសម្រាកព្យាបាល។

លោកភឹង ចិន្តារ៉េត បានមានប្រសាសន៍ឲ្យដឹងថា សប្បុរសជនដែលបានស្ម័គ្រចិត្តជួយឧបត្ថម្ភថវិកា មានដូចជា៖ទី១.អ៊ុស្រី ស៊ុន យ៉ែម បានឧបត្ថម្ភ ជាបាយកញ្ចប់, ទឹកនិង ទឹកដោះគោ សម្រាប់ជូនអ្នកជម្ងឺ៥០០កញ្ចប់ ដែលចំនាយថវិកាអស់៥លាន ២សែន៥ម៉ឺនរៀល។សប្បុរសជនទី២.អ្នកមីង ទឹម ចាន់ថន ឧបត្ថម្ភថវិកា ១លានរៀល និងអ៊ុស្រីស៊ុន យ៉ែម ជួយជាថវិការបន្ថែម៨០ម៉ឺនរៀល សរុបស្មើ១លាល៨សែន ថវិកានេះ ជូនមន្ទីរពេទ្យចាត់ចែងតាមតម្រូវការ។

លោកបញ្ជាក់ថា ការធ្វើទាននេះ គឺពួកគាត់មានទឹកចិត្តជ្រះថ្លា ដោយក្តីរីករាយ ទោះតិចតួចក្តីក៏ជាសទ្ធាជ្រះថ្លាមួយដែលបងប្អូនជនរួមជាតិគួរតែចេះចែករំលែកខ្លះទៅតាមអ្វីដែលយើងអាចធ្វើទៅបាន។

ក្នុងនោះដែរលោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏បាន ថ្លែងអំណរគុណដល់សប្បុរសជន ដែលមានទឹកល្អប្រពៃ ជួយជាស្បៀងអាហារដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលចំនួន៥០០នាក់និងចែកជូនដល់គ្រូពេទ្យ,ក្មករ និងសន្តិសុខផងដែរ។លោកបន្តថា ក្នុងនោះដែរសប្បុរសជនក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ទុកចំណាយលើអ្នកជំងឺដែលខ្វះខាតខ្លាំង។

ក្នុងឱកាសនោះដែរលោកប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏បានជូនប័ណ្ណសរសើរដល់សប្បុរសជនផងដែរ។

ពលរដ្ឋដែលកំពុងសម្រាកព្យាបាលបាននិយាយថា ទោះនេះជាអំណោយតិចតួចក្តីប៉ុន្តែវាគឺជាទឹកចិត្តដ៏ល្អរបស់សប្បុរសជនដែលបានជួយឧបត្ថម្ភដល់ពួកគាត់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ពួកគាត់ក៏បានថ្លៃអំណរគុណដល់សប្បុរសជនយ៉ាងជ្រៅជ្រៅ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួនមកជួយដល់ពួកគាត់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម