សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០នៅចំណុចផ្ទះជួលស្ថិតនៅក្រុមទី១សង្កាត់ស្លក្រាមក្រុង/ខេត្តសៀមរាបករណីជនបរទេសដេកស្លាប់០១នាក់ជនរងគ្រោះឈ្មោះ TOFVENSTAM THOMAS PAR ភេទប្រុស អាយុ៤៦ឆ្នាំមុខរបវេជ្ជបណ្ឌិត ជនជាតិស៊ុយអ៊ែត កាន់លិខិតឆ្លងដែនលេខ៩៥៣៤៣៩៥៩ ស្នាក់នៅទីតាំងកើតហេតុខាងលើ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និង លោកវេជ្ជបណ្ឌិត អុិត ឆបឆរត្ន័គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារប្រតិកម្មថ្នាំពុំពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនទៅតម្កល់បណ្ដោះអាសន្ននៅវត្តទឹកថ្លារាជធានីភ្នំពេញដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕ដោយ៖នាកព័ន្ធ
បុរសជនជាតិស៊ុយអ៊ែត ដេកម្នាក់ស្លាប់ក្នុងបន្ទប់ជួល ដោយសារប្រតិកម្មថ្នាំ
ផ្សាយពាណិជ្ជកម្ម