Thursday, May 2, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឧកញ៉ាខេមរៈសិរីមន្ត៖ចេញបទថ្មីជាបទថ្មីបែបប្រពៃណី«មហាសង្ក្រានឆ្នាំថ្មី»…!

ភ្នំពេញ៖លោកឧញ៉ា ខេមរៈ សិរីមន្ត ប្រកាសចេញបទបែបប្រពៃណី ដូច​ដែល​ប្រិយមិត្ត និង​អ្នក​ដែល​និយម​តាមដាន​វិស័យ​សិល្បៈ​ខ្មែរ​បាន​ដឹង​ហើយ​ថា កំពូល​តារា​ចម្រៀង​លោក​ឧកញ៉ា ខេមរៈ សិរីមន្ត មួយ​រយៈ​ចុង​ក្រោយ​នេះបាន​ចេញ​នូវ​បទ​ចម្រៀង​ថ្មី​ជា​បន្តបន្ទាប់​ដើម្បី​ស្រូបទាញ​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ពី​សំណាក់​​មហាជន និង​មិត្ត​ៗ​យុវវ័យ​។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៣១ខែមីនាឆ្នាំ២០២៤នេះ តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជាគឺលោកឧកញ៉ាខេមរៈសិរីមន្ត បានលើកឡើងនៅក្នុងបណ្ដាញសង្គមយ៉ាងដូច្នេះថា ថ្ងៃនេះចេញ..បទថ្មីជាបទថ្មីបែបប្រពៃណី«មហាសង្ក្រានឆ្នាំថ្មី»ខ្ញុំបាទតែងតែបានច្រៀងបទចម្រៀងបែប«បុរាណចំបុរាណ»នឹងបទ«សម័យចំសម័យ»ជាច្រើនបទមកហើយដែរព្រោះចង់អោយបងប្អូនពូមីងស្វែងយល់អោយច្បាស់ជៀសវាងការភាន់ច្រឡំប្រភេទចម្រៀងទាំងពីរទំរង់នេះ។

«បុរាណជាវប្បធម៌ដ៏ផូផង់របស់ដូនតា យើងត្រូវរក្សារ»«សម័យយើងត្រូវធ្វើយ៉ាងណាអោយទាន់ទីផ្សារជាសកល»ហើយខ្ញុំក៏ដឹងដែលថាមានបទចម្រៀងខ្លះក៏មិនអាចតម្រូវចិត្តពូមីងបងប្អូនបានគ្រប់គ្នាឡើយតែខ្ញុំនៅតែប្រឹងប្រែងខំធ្វើយ៉ាងណាអោយល្អទៅតាមអ្វីដែលអាចធ្វើទៅបាន ប៉ុន្តែខ្ញុំសូមអធ្យាស្រ័យផងចុះទោះយ៉ាងណាក៏ដោយក៏ខ្ញុំបាទបានតាំងចិត្តហើយថាខ្ញុំមិនច្រៀងចម្រៀងបែប contentណាដែល «ជេរប្រមាថនិងហែកហួរគ្នាដែលនាំគំរូមិនល្អដ៏សង្គមដើម្បីយកល្បីជាដាច់ខាត»ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ សូមអរគុណ។

សូមរំលឹកផងដែរថា មួយរយៈនេះគេសង្កេតឃើញតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជាគឺលោកឧកញ៉ាខេមរៈសិរីមន្ត បាន និពន្ធបទច្រៀងថ្មីៗជាច្រើន ដែលបទចម្រៀងមួយចំនួន អាចទាក់ទាញភ្ញៀវទេសចរណ៍នៅតំបន់ប្រាសាទអង្គរវត្តផងដែរ។

ឆ្លើយ​តប​ការ​ស្នើ​សុំ​របស់​មជ្ឈដ្ឋាន​មហាជន​ និង​អ្នក​គាំទ្រ​តារា​ចម្រៀង​លោកឧកញ៉ា ខេមរៈ​ សិរីមន្ត បាន​ប្រកាស​ត្រៀម​បញ្ចេញ​ស្នាដៃ​បទ​ចម្រៀង​បែប​ប្រពៃណី​ដើម្បី​បំពេញ​តាម​តម្រូវ​ចិត្ត​អ្នក​គាំទ្រ​ឆាប់​ៗ​នេះ​ផង​ដែរ។នេះ​បើ​តាម​ការ​អះអាង​ដោយ​ផ្ទាល់​ពី​លោក ខេមរៈ សិរីមន្ត កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

 លោក​ឧកញ៉ា ខេមរៈ សិរីមន្ត បាន​បញ្ជាក់​ប្រាប់​ឲ្យ​​​ដឹង​បន្ថែម​ថា «បងប្អូន​ស្នើ​សុំ​ខ្ញុំ​ឲ្យ​ចេញ​បទ​បែប​ប្រពៃណី​ខ្ញុំ​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ តែ​ខ្ញុំ​បាទ​សុំពី​បង​ប្អូន​វិញ គឺ​សុំ 1Mរយៈ​ពេល​មួយថ្ងៃ​ក្នុង​យូធូប​តើ​បាន​ទេ​»៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម