ខេត្តសៀមរាប៖ពលរដ្ឋរងគ្រោះបានឲ្យអ្នកសារព័ត៌មាន AFN ដឹងនៅរសៀលថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤នេះថា ក្រុមហ៊ុន បុរីសួស្ដី៣៣៣ នៅតែបន្តសន្យាខ្យល់ជាមួយអតិថិជន ដោយមិនទាន់មានដោះស្រាយជាច្រើនឆ្នាំមកហើយ។
មន្ត្រីនៃស្រុកប្រាសាទបាគង បានឲ្យដឹងថា ថ្ងៃនេះ អតិថិជនដែលបានទិញផ្ទះល្វែង និងវីឡា នៅក្នុងបុរីសួស្ដី៣៣៣ របស់លោក សាន្ត រដ្ឋស៊ីង ស្ថិតនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បាន ប្រមូលផ្ដុំគ្នា នៅបុរីខាងលើ។
មន្ត្រីបន្តថា អតិថិជន ដែលបានទិញផ្ទះនៅក្នុងបុរីសួស្ដី៣៣៣ លើកគ្នាមកជួបខាងបុរីសួស្ដី៣៣៣ គឺក្នុងគោលបំណងដើម្បីរកដំណោះស្រាយ រវាងម្ចាស់ក្រុមហ៊ុននិងអតិថិជន ដោយមានអ្នកតំណាងបុរីសិរីសួស្ដី៣៣៣ ឈ្មោះ សៅសាវុធ ចូលរួមប្រជុំ ក្នុងការិយាល័យ។ ប៉ុន្តែនៅក្នុងជំនួបនេះពុំមានដំណោះស្រាយនោះឡើយ ដោយក្រុមហ៊ុន សិរីសួស្ដី៣៣៣ បានគ្រាន់តែសន្យាអោយអតិថិជនរង់ចាំដំស្រាយពេលក្រោយតែប៉ុណ្ណោះ។
នៅក្នុងករណីនេះអតិថិជនបានសុំណូមពរដូចខាងក្រោម៖ទី១សុំឲ្យខាងបុរីសិរីសួស្ដី៣៣៣ ជួយចេញប្លង់រឹងជូនដល់ពួកគាត់ឲ្យបានឆាប់។ទី២ ខាងបុរីសួស្ដី៣៣៣ មានដីកាអមចេញពីក្រសួងរៀមចំដែនដីនគរូបនីយកម្មនិងសំណង់មន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុយោដីខេត្តសៀមរាបលេខ ៩៩០ដនសស.សរ។
ពាក់ព័ន្ធនឹងករណីនេះដែរ សារព័ត៌មានAFN មិនអាចសុំការបំភ្លឺពីលោក សាន្ត រដ្ឋស៊ីង ម្ចាស់បុរីសួស្ដី៣៣៣ នៅឡើយទេនៅរសៀលថ្ងៃទី៣១ខែមីនានេះ។
អតិថិជនបានវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដោយអះអាងថា នឹងឡើងទៅប្តឹងនៅសលាខេត្តសៀមរាប ដើម្បីស្នើឲ្យឯកឧត្តម ប្រាក់ សោភណ្ឌ អភិបាលខេត្តសៀមរាប ជួយរកយុត្តិធម៌ឲ្យពួកគាត់។
សូមរំលឹកថា កន្លងមកក៏មានអតិថិជនជាច្រើននាក់បានផ្ទុះការតវ៉ាជាមួយក្រុមហ៊ុន បុរីសួស្ដី៣៣៣ នោះដែរ ប៉ុន្តែរហូតដល់ បច្ចុប្បន្ននេះ អាជ្ញាធរជំនាញពាក់ព័ន្ធហាក់មិនមានដំណោះស្រាយជួយដល់ប្រជាពលរដ្ឋឡើយ៕AFN