Friday, November 1, 2024
Header Banner

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តបន្ត

សៀមរាប៖យោងតាមរបាយការណ៍របស់ស្នងការនករបាលខេត្តសៀមរាប បានឲ្យដឹថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៨នឹង៣០នាទី លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា និងលេីកទិសដៅអនុវត្តបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរង ក្រុង-ស្រុកទាំង១២ និងនាយប៉ុស្តិ៍ទាំង១២ ក្នុងក្រុងសៀមរាប ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារសេនាធិការ បានឡើងអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារដែលកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអនុវត្តក្នុងខែកញ្ញា។ ឆ្លៀតក្នុងឱកាសនេះ លោកវរសេនីយ៍ឯក អៀង មករា នាយការិយាល័យបុគ្គលិកបានឡើងអានសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិស្តីពីការប្រគល់តួនាទីភារកិច្ចជូនលោកស្នងការរងចំនួន ០២រូបៈ ១. លោកឧត្តមសេនីយ៍ត្រី វ៉ាន់ រិទ្ធ ជាជំនួយការលោកស្នងការទទួលការិយាល័យជនបរទេស ២. លោកវរសេនីយ៍ឯក នៅ អេង វណ្ណី ជាជំនួយការស្នងការទទួលការងារអត្តសញ្ញាណប័ណ្ណ ។ បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបបានប្រគល់សម្រេចជូនលោកស្នងការរងទាំងពីររូប និងចូលរួមអបអរសាទរចំពោះលោកស្នងការរងដែលទេីបទទួលបានការតែងតាំង ប្រគល់តួនាទីភារកិច្ចថ្មី។ លោកឧត្តមសេនីយ៍ទោស្នងការក៏បានឯកភាពលើរបាយការណ៍ប្រចាំខែកញ្ញា និងផ្តល់អនុសាសន៍មួយចំនួនដល់កម្លាំងទាំងអស់ត្រូវអនុវត្តបន្តៈ ១. ពង្រឹងការងារភូមិឃុំមានសុវត្ថិភាព។ ២. ពង្រឹងបន្ថែមលើការងារប្រឆាំងបទល្មើសផ្សេងៗដូចជាករណី ព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរ និងសេដ្ឋកិច្ចជាដើម។ ៣. បន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដែលជាបញ្ហាប្រឈមខ្លាំង ។ ៤. តាមដាន និងទប់ស្កាត់រាល់ចលនាឧទ្ទាមក្រៅច្បាប់ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ។ ៥. ពង្រឹង និងទំនុកបម្រុងសម្លៀកបំពាក់ បរិក្ខារ មធ្យោបាយ និងម្ហូបអាហារដល់ប្រជាការពារ ។ ៦. បង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា ។ ៧.ត្រូវបន្តប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ ១៩ និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបបានថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក ហើយត្រូវប្រឹងប្រែងបន្តទៀតក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងខេត្តសៀមរាប ៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម