Thursday, December 12, 2024
Header Banner

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តសៀមរាប រយៈពេល ៤ថ្ងៃ ទទួលបានភ្ញៀវទេសចរ ជាង ១លាននាក់

ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ព.ស ២៥៦៨ គឺគិតចាប់ពីថ្ងៃទី១៣, ១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ១,២៣៩,៨០៨ នាក់ បានមកដើរលេងកម្សាន្តនៅខេត្តសៀមរាប និងតំបន់រមណីយដ្ឋាននានា ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

របាយការណ៍ដដែលបានបង្ហាញថា សរុបមានចំនួនប្រមាណ ១,២៣៩,៨០៨ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ១៦,៨០៨ នាក់ និងភ្ញៀវទេសចរជាតិ ៦៦០,០០០ នាក់ ហើយបងប្អូនប្រជាពលរដ្ឋមកពីតាមបណ្ដាស្រុក/ក្រុង ក្នុងខេត្តសៀមរាប ផ្ទាល់មានចំនួនប្រមាណ ៥៦៣,០០០នាក់ ។
របាយការណ៍របស់អាជ្ញាធរ បានឲ្យដឹងថា ក្នុងរយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តសៀមរាប ឆ្នាំនេះ គឺមានការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងទទួលបានការសប្បាយរីករាយ ក្រោមការរៀបចំ និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម