Tuesday, November 26, 2024
Header Banner

ស្នងការនគរបាលខេត្តសៀមរាបថ្មី ណែនាំកងកម្លាំងត្រូវគោរពបទបញ្ជារផ្ទៃក្នុង និងពង្រឹងវិន័យកងកម្លាំង…

ខេត្តសៀមរាប ៖នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤  លោកឧត្តមសេនីយ៍ទោ​ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកងកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីគ្រប់​ផែន​តាម​ជំនាញ។

   ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានមតិសំណេះសំណាល ណែនាំបន្ថែមដល់កងកម្លាំងនគរបាលទាំងអស់ត្រូវគោរពឲ្យបាននូវតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន និងបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យកងកម្លាំង និងធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានកាន់តែល្អប្រសើរ ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម