Tuesday, November 26, 2024
Header Banner

ហួសចិត្ត!ដីព្រៃរបស់រដ្ឋរាប់សិបហិចតានៅបេងដូប ឃុំស្រយ៉ង់ ត្រូវបានក្រុមឈ្មួញដាក់គ្រឿងចក្រឈួសឆាយយ៉ាងគគ្លើន សង្ស័យ លោកប៉ែន ជឹង អភិបាលស្រុកគូលែន នៅពីក្រោយខ្នង

ខេត្តព្រះវិហារ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ដីព្រៃរបស់រដ្ឋរាប់រយហិចតានៅចំនុច(បេងដូប)ឋិតក្នុងភូមិស្រយ៉ង ជើង ឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ បច្ចុប្បន្នដីព្រៃខាងលើត្រូវបានបុគ្គលឈ្មោះសិត សយ ជាមន្ត្រីយោធាបម្រើការនៅឯខេត្តសៀមរាប ប្រើឈ្មោះអ្នកធំធ្វើជាខែលដាក់គ្រឿងចក្រឈួសឆាយរំលោភយកធ្វើជាកម្មសិទ្ធបុគ្គលយ៉ាងរង្គាលដោយមិនកោតញញើតទៅនឹងផ្លូវច្បាប់បន្តិចណាសោះ។

(រូបលោកប៉ែន ជឹង)

ការដែលបុគ្គលឈ្មោះសិត សយហ៊ានយកគ្រឿងចក្រចូលមកឈួសឆាយដីព្រៃគ្រប់គ្រងរបស់រដ្ឋយ៉ាងរលូនទៅបានបែបនេះ អ្នកសាព័ត៏មានយើងបានធ្វើការទំនាក់ទំនងទៅបុគ្គលឈ្មោះសិត សយតាមរយះទូរសព្ទ័ដោយលោកឆ្លើយថា ដីនេះតិចតួចដែរទេគឺត្រឹមជាង១០០ហិចតាតែប៉ុណ្ណោះហើយដីខាងលើនេះក៏មិនមែនជាដីរបស់លោកនោះដែរ តែរូបលោកគ្រាន់ជាអ្នកមើលការខុសត្រូវឲ្យគេនោះទេ ដោយលោកថាបើសិនអ្នកសាព័ត៏មានយើងចង់ដឹងច្បាស់ពីប្រវត្តិដីខាងលើសូមឲ្យសួរទៅលោកប៉ែន ជឹង អភិបាលស្រុកគូលែន ទៅ ដឹងច្បាស់ហើយមួយវិញទៀតលោកថាដីទាំងអស់ខាងលើជាដីមានប្លង់កម្មសិទ្ធដែលបញ្ជាក់ដោយអាជ្ញាធរភូមិឃុំនឹងជាពិសេសគឺពីលោកអភិបាលស្រុកតែម្តង។

ជាមួយគ្នានោះដែរ លោកប៉ែន ជឹងអភិបាលស្រុកគូលែនហាក់ជាឆ្លើយមិនច្បាស់លាស់ដោយមុនដំបូងនៅពេលដែលអ្នកសាព័ត៏មានយើងមិនទាន់បង្ហាញឯកសារដែលបុគ្គលឈ្មោះសិត សយដែលតាំងខ្លួនជាមេការមើលការខុសត្រូវទៅលើដីខាងលើផ្តល់មកឲ្យអ្នកសាព័ត៏មានឲ្យទៅលោកនោះលោកប៉ែន ជឹងអភិបាលស្រុកគូលែនឆ្លើយថាដីនៅចំនុចខាងលើគឺជាដីមិនទាន់កាត់ឆ្វៀលនោះទេ។ ក្រោយទទួលបានលិខិតឬឯកសារដែលមានទាំងត្រានឹងចុះហត្ថលេខារបស់លោកហើយនោះទើបលោកស្រង៉ាកចិត្តដោយលោកបង្វែរដីព្រៃក្នុងតំបន់ទីតាំងខាងលើថាជាដីគេទិញពីប្រជាពលរដ្ឋហើយចំពោះដីហ្នឹងទៀតលោកអភិបាលស្រុកថាគេបានវាស់វែងតាំងសម័យ០១ឆ្នាំ២០១២មានប្លង់ឬក៏បណ្ណកម្មសិទ្ធអស់ហើយដែរ។ ដោយឡែកលោកអភិបាលស្រុកថា ចំពោះគ្រឿងចក្រដែលចូលមកឈួសឆាយដីព្រៃខាងលើនៅពេលដែលឃើញសមត្ថកិច្ចចុះទៅបានរយះពេល១ថ្ងៃក្រោយមកពួកគេបានដកគ្រឿងចក្រត្រឡប់ទៅវិញបាត់ដោយមិនដឹងថាមកធ្វើទៀតអត់នោះទេ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម