ខេត្តសៀមរាប៖យោងតាមរបាយការណ៍បានឲ្យដឹងថា នាព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃសាខាពន្ធដារខេត្តសៀមរាប ដឹកនាំដោយលោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្ត បានចូលរួមកិច្ចប្រជុំអនឡាញ ស្តីពីលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៤ ព្រមទាំងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ៕AFN