Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រថយន្តយីឌុបដឹកគ្រាប់ស្វាយចន្ទី១គ្រឿងឆ្លងភ្លើងឆេះក្បាលឡាននិងឆេះគ្រាប់ស្វាយចន្ទី អស់ប្រមាណជា១តោន

ខេត្តព្រះវិហារ ៖ រថយន្តធុនធំមួយគ្រឿង ដឹកគ្រាប់ស្វាយចន្ទី ឆ្លងចរន្តភ្លើងឆេះអស់មួយចំនួន និងបណ្តាលអោយខូចខាត គ្រាប់ស្វាយចន្ទីប្រមាណជា១តោន។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចស្រុកជាំក្សាន្ត បានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះនៅ ភ័ណ្ឌ ភេទប្រុសអាយុ៣២ឆ្នាំមុខរបរបើកបរនៅភូមិម្លូម៉ឺនឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដឹកចន្ទីចំនួន២៥តោនពីស្រុកត្រពាំងប្រាសាទ ទៅលក់នៅខេត្តរតនគិរី មិនរងរបួសទេ។ សមត្ថកិច្ចបន្ថែមថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ វ៉េអងពណ៌ស ក្បាលពាក់ស្លាកលេខកំពង់ចាម3B.1427 រឺម៉កពាក់ស្លាកលេខកំពង់ចាម4A.1497 បើកបរពីទិសខាងលិចទៅទិសខាងកើត បណ្តាលឲ្យឆេះក្បាលរថយន្តអស់ទាំងស្រុង ចន្ទីខូចខាតអស់ប្រហែលជាង១តោន។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងរបស់ទីបញ្ជាការស្រាលនគបាលព្រំដែនគោកភូមិភាគ៤ ប្រើប្រាស់ទឹកអស់ចំនួន២ឡាន៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម