Monday, November 25, 2024
Header Banner

គ្រោះធម្មជាតិនៅក្រុងព្រះវិហារ បណ្ដាលឱ្យខូចខាតផ្ទះពលរដ្ឋអស់ជាង១០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន…

ខេត្តព្រះវិហារ៖ភ្លៀងធ្លាក់លាយឡំ ខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះសម្បែងពលរដ្ឋអស់ជាង១០ ខ្នងនិងដើមឈើ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្រុងពះវិហារ។

លោកវរសេនីយ៍ឯកលី តៃឈន់ អធិការនគរបាលក្រុងព្រះវិហារ បានមានប្រសាសន៍ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងនគរបាលក្រុងព្រះវិហារ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤ ករណីភ្លៀងខ្យល់កន្រ្តាក់ បណ្ដាលអោយខូចខាត ផ្ទះសំបែង តូប បង្គោល ភ្លើង សូឡា និងដើមឈើ មួយចំនួន មានដូចខាងក្រោម៖នៅសង្កាត់ប៉ាលហាល ប៉ះពាល់ដូចជា៖ផ្ទះចំនួន០៩ខ្នង បង្គោល ភ្លើង សូឡាចំនួន ០១ដើមនិងដើមឈើ ចំនួន ១៧ដើម ។ក្នុងនោះ៖១.ភូមិភារកិច្ច-ផ្ទះ របើកដំបូលចំនួន ០៩ខ្នង -ដើមឈើ រលំចំនួន០៤ដើម។២.ភូមិហ្មសែត-ដើមឈើរលំចំនួន១២ដើម(ដើមឈើលំអរនៅស្តូបតាឌី)-បង្គោលភ្លើងសូឡា រលំ ០១ដើម។ ៣.ភូមិឯកភាព -ដើមឈើ: រលំចំនួន ០១ដើម។២.សង្កាត់កំពង់ប្រណាក ប៉ះពាល់ដូចជា៖តូបចំនួន ០២ខ្នង+និងផ្ទះចំនួន០១ខ្នង។ក្នុងនោះ៖ ១.ភូមិអណ្តូងពោធិ៍-ប៉ះពាល់តូបជួសុលម៉ូតូទំហំ ៤ម×៨ម កំពស់៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលទាំងស្រុង ។-ប៉ះពាល់តូបកាត់ដេរទំហំ ៤ម×៨ម កំពស់ ៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលទាំងស្រុង។ ២.ភូមិគោកបេង-ប៉ះពាល់ផ្ទះទំហំ ៩ម×១១ម កំពស់៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលសំយ៉ាបខាងមុខផ្ទះ។សរុបទាំង២សង្កាត់ខូចខាតផ្ទះពលរដ្ឋចំនួន១០ខ្នង តូបចំនួន០២ខ្នង ,បង្គោល ភ្លើង សូឡាចំនួន ០១ដើម និងដើមឈើ ចំនួន១៧ដើម។

ក្នុងនោះដែរបន្ទាប់ពីមានហេតុការណ៍ខ្យល់កន្ត្រាក់នោះកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធនៃក្រុងព្រះវិហារបានចុះទៅដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម