ខេត្តសៀមរាប៖ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ និង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបានដឹកនាំកម្លាំងការិយាល័យ បាញ់ទឹកស្រោចបរិវេណនៅវេលាម៉ោង១៣:០០នាទីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ និងដំបូលអគារសាលាបឋមសិក្សា មុខនាគ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ប្រេីប្រាស់ស់ទឹកចំនួន០៤រថយន្ត។
ជាមួយគ្នានោះដែរនាយកសាលាលោកគ្រូអ្នកគ្រូនិងសិក្សានុសិស្សនៃសាលាមុខនាគបានថ្លែងអំណរគុណចំពោះកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះមកបាញ់ទឹក ដើម្បីកាត់បន្ថយកំដៅធ្វើយ៉ាងណាឲ្យក្មួយៗបានរៀនសូត្រដោយរលូន៕ស.រ