Monday, November 25, 2024
Header Banner

ថ្ងៃទី២ខែឧសភា ប្រតិភូទីស្តីការគណៈរដ្ឋមន្ត្រីចុះសាកសួសុខទុក្ខដល់នាយទាហាន ពលទាហាននៃកងពលធំអន្តរាគមន៍លេខ៣

ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃទី២ខែឧសភាឆ្នាំ២០២៤ ឯកឧត្តម វង្សី វិហ្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណះរដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូអមដំណើរចុះសាកសួសុខទុក្ខ ដលនាយទាហាន និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងការពារបូរណៈភាពទឹកដីនៅទិសទី១ប្រាសាទព្រះវិហារ ព្រមទាំងពាំនាំនៅអំណោយជាថវិកាចំនួន៤ម៉ឺនដុល្លារ សម្រាប់សាងសង់អគារស្នាក់នៅរបស់សិក្ខាកាម និងថវិកា២០លានរៀល ទៀតសម្រាប់ឧបត្ថម្ភថ្លៃម្ហូបប្រចាំថ្ងៃ។

   ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះឯកឧត្តមវង្សី វិហ្សុត ឧបនាយករដ្ឋមន្ត្រីនឹងគណៈប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះសាកសួសុខទុក្ខដល់នាយទាហាននិងពលទាហាននាឱកាសនេះ ដោយបានពាំនាំនៅអំណោយជាថវិកាមកជួយឧបត្ថម្ភផងដែរ។

   ឯកឧត្តម បានបន្តអោយដឹងថា នេះជាលើកទី១ដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូចុះមកសាកសួសុខទុក្ខដល់នាទាហាននិងពលទាហានកងពលធំអន្តរាគមន៍លេខ៣  ក្នុងនាមអង្គភាពសម្ព័ន្ធខ័នមេត្រីភាព ក្រោយពេលឯកឧត្តមត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដ៏មានសក្តានុពលបន្តដឹកនាំថែរក្សាសន្តិភានិងការអភិវឌ្ឍន៍ប្រទេសជាតិ តាមគន្លងដ៏ឧត្តុង្គឧត្តមវិសេសវិសាលបំផុត របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា ដែលជាវិរៈជនដ៏កំពូលរបស់កម្ពុជា ។

  ឯកឧត្តម វង្សី វិហ្សុត បានថ្លែងប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ នាយទាហាននឹងពលទាហានកងពលធំអន្តរាគមន៍លេខ៣ ដែលកំពង់ឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណះភាពទឹកដីនៅទឹសទី១ប្រាសាទព្រះវិហារ។

ឯកឧត្តម បានបន្តថា សូមថ្លែងការកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំអនុវត្តន៍បានយ៉ាងល្អប្រសើរនូវបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ក៏ដូចអនុវត្តន៍បានយ៉ាងត្រឹមត្រូវនូវវិនយ័របស់កងទ័ព ជាពិសេសថែរក្សាបាននូវចំណងសាមគ្គីភាពរវាងបណ្តាលប្រទេសភូមិផងរបងជាមួយគ្នា ក្នុងគោលបំណងសហប្រតិវត្តិការល្អជាមួយគ្នា ឯកឧត្តម វង្សីវិហ្សុត បានបន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខជីវភាពក្នុងការរស់ប្រចាំថ្ងៃរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទោះក្នុងករណីណាក៏ដោយ កងពលធំអន្តរាគមន៍លេខ៣ មិនត្រឹមតែមានតួនាទីការពារជាតិនិងទឹកដីប៉ុណ្ណោះទេ ថែមទាំងបានក៏សាងនូវហេដ្ឋារចនាសម្ព័ន្ឋនានាបានយ៉ាងល្អប្រសើពិសេសផ្លូវគមនាគមន៍ បានប្រែក្លាយពីតំបន់សមរភូមិប្រយុទ្ឋមកជាតំបន់មានការអភិវឌ្ឍន៍ ប្រែក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រថែមទៀតផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម