Monday, November 25, 2024
Header Banner

តំណាងលោកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នាំយកថវិការមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ប្រគល់ជូនគ្រួសារសពលោកវរសេនីយ៍ទោ ហ៊ុន សារ៉ាវុធ

ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី៣ខែឩសភាឆ្នាំ២០២៤នេះលោកឧត្តមសេនីយ៍ត្រីឈិន សន មេបញ្ជាការងកងរាជអាវុធហត្ថខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហាររួមនិងអស់លោក លោកស្រីដែលជានាយ នាយរងការិយាល័យប្រធានមន្ទីរចំណុះឲ្យទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញនាំយកថវិការមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថប្រគល់ជូនដល់ក្រុមគ្រួសារសពលោកវរសេនីយ៍ទោហ៊ុន សារ៉ាវុធ ដែលបានទទួលមរណ:ភាពនាពេលថ្មីៗកន្លងទៅដោយរោគារពាធ។

  ឆ្លៀតនៅក្នុងឱកាសនោះលោកមេបញ្ជាការរងក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកមេបញ្ជាការលោកមេបញ្ជាការរងនាយ នាយរងក៏ដូចជាមន្ត្រីកងរាជអាវុធហត្ថដែលស្ថិតនៅក្រោមឱវាទរបស់លោកមុននិងលោកចែកឋានទៅក៏ដូចជាមិត្តធ្លាប់រួមអាជីពទាំងអស់គឺមានកាសោកស្តាយនឹកអាឡោះអាល័យនឹងចងចាំជានិច្ចនៅក្នុងក្រអៅបេះដូងនូវរាល់ទង្វើដ៏ល្អៗរបស់លោកវរសេនីយ៍ទោហ៊ុន សារ៉ាវុធ ថ្វីត្បិតតែរូបលោកបានលាចាកពីលោកយើងនេះក៏ពិតមែនតែនូវរាល់ស្នាដៃរបស់លោកដែលបានខិតខំចូលរួមការពារជាតិមាតុភូមិជាមួយនឹងរាជរដ្ឋាភិបាលស្ទើរតែ១ជីវិតរបស់លោកកន្លងមកគឺបានចារឹកទុក្ខនៅក្នុងគុម្ពីគ្រាំងមាសរបស់ក្រសួងការពារជាតិ ជាអមតៈ។

    ជាការពិតណាស់លោកមេបញ្ជារងថា ថវិការមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថនេះគឺសបញ្ជាក់ឲ្យកាន់តែច្បាស់បន្ថែមទៀតថ្វីត្បិតតែលោកវរសេនីយ៏ទោហ៊ុន សារ៉ាវុធ លោកបានចែកឋានទៅក៏ពិតមែនតែថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើងរួមនឹងថ្នាក់ដឹកនាំកំពូលៗក្រសួងការពារជាតិ ក៏ដូចមិត្តរួមអាជីពតែងបានយកចិត្តទុក្ខដាក់ចូលរួមរំលែកទុក្ខនិងតបស្នងសងគុណដោយមិនទុកឲ្យក្រុមគ្រួសារសពរបស់លោកនៅឯកាក្រោយពីស្វាមីរបស់ខ្លួនដែលជាទីស្រលាញ់ទទួលមរណ:ភាពទៅនោះដែរ។

   បន្ថែមពីនោះលោកមេបញ្ជាការងតំណាងលោកមេញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារក៏បានផ្តាំផ្ញើដល់លោកស្រីដែលជាភរិយាសពលោកវរសេនីយ៍ទោហ៊ុន សារ៉ាវុធ ក៏ដូចជាកូនប្រុសកូនស្រីចៅប្រុសចៅស្រីរបស់លោកធ្វើយ៉ាងណាត្រូវពង្រឹងស្មារតីឲ្យបានរឹងមាំឡើងជាការពិតណាស់ភាពសោកសង្រេងគឺតែងកើតមានឡើងចំពោះយើងគ្រប់ៗគ្នាតែមុននិងក្រោយគឺជៀសមិនផុតគេចមិនរួចនូវពេលដែលយើងបាត់បង់មនុស្សម្នាក់ដែលជាអ្នកមានគុណមនុស្សម្នាក់ដែលជាទីស្រលាញ់ហើយនោះតែក៏យើងត្រូវយកធម៌ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងដែលលោកសំដែងទុក្ខមកគឺ រូបំ ទុក្ខំ អនិច្ចំ និងអនត្តា សង្ខាមិនទៀងកើតចាសឈើស្លាប់វាជាច្បាប់ធម្មជាតិជីវិតនៅលើលោកសន្និវាសយើងនេះ។

  ជាចុងក្រោយលោកមេបញ្ជាការរង ក៏បានអញ្ជើញប្រគល់ថវិការមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជូនដល់លោកស្រីលឹម សុធា ភរិយាសពលោកវរសេនីយ៍ទោហ៊ុន សារ៉ាវុធ ចំនួន៣០លាននិង២៤ម៉ឺនរៀល ដើម្បីចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំជាមួយលោកស្រីព្រមទាំងបុត្រីបុត្រីគ្រួសារនៃសពលោកវរសេនីយ៍ទោហ៊ុន សារ៉ាវុធ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម