Monday, November 25, 2024
Header Banner

ឈ្មួញដឹកក្រណាត់ពីលើឈើពីក្រោមត្រូវបានសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចាប់នៅស្រុកឆែប…

ខេត្តព្រះវិហារ៖នៅយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣និង៥០នាទី ផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះវិហារ និងប៉ូលិសប៉ុស្ដិ៍នគរបាលរដ្ឋបាលឆែបមួយ បានចុះប្រតិបត្តិការបង្ក្រាបបទ ល្មើសព្រៃឈើ និងសត្វព្រៃ ត្រង់ចំណុចនិយាមកា(៥៤៦២៧២- ១៥២៣១៤៦) ស្ថិតនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការឯកភាពពី ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ។

ប្រតិបត្តិការនោះកម្លាំងមានសមត្ថកិច្ចបានធ្វើការចាប់ឃាត់រថយន្ដ ចំនួន០១គ្រឿង ម៉ាកHyundai ពណ៌ស ទម្ងន់ផ្ទុក៣,៥តោន ពាក់ស្លាកលេខភ្នំពេញ3C-1620 បើកបរដឹកជញ្ជូនបាវក្រណាត់ ក្រោមរូបភាពបន្លំដាក់ឈើនៅពីខាងក្រោម ឃើញដូច្នេះក្រុមការងារក៏បានសម្រេចនាំយករថយន្ដ និងឈើអារខាងលើ យកមកកាន់ទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើឆែប ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីធ្វើការវាស់វែងជាក់ស្ដែង។

ជាលទ្ធផលឃើញមាន ឈើអារ ប្រភេទលេខ១(សុក្រម) ចំនួន៤៨សន្លឹក ស្មើនឹង១,៨០០ (មួយម៉ែត្រត្រីគុណ ប្រាំបីរយ) ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដែលមានម្ចាស់ឈ្មោះ ស៉ីម ថុល ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ជាអ្នកបើកបរដឹកជញ្ជូនក្រណាត់ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម