Monday, November 25, 2024
Header Banner

សមត្ថកិច្ចឆែកឆេរទីតាំងទទួលបញ្ចាំ២កន្លែង​ នៅឃ្លាំងរំសេវ ឃាត់ខ្លួនមនុស្ស៧ នាក់ និងដកហូតម៉ូតូជាង៥០០គ្រឿង

ភ្នំពេញ៖កម្លាំងនគរបាលជំនាញ បានឡោមព័ទ្ធទីតាំងទទួលបញ្ចាំ២កន្លែង​ នៅតំបន់ឃ្លាំងរំសេវ ឃាត់ខ្លួនមនុស្សចំនួន៧ នាក់ និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង ៥០០គ្រឿង និងស្លាកលេខម៉ូតូជាង៦០បន្ទះ។ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

   សមត្ថកិច្ចចេញប្រតិបត្តិការនេះធ្វើឡើងស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩២ និងទីតាំងមួយទៀត ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្នុងមូលដ្ឋាននៃសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។

 បើតាមប្រភពពីកន្លែងកើតហេតុខាងលើកសមត្ថកិច្ចធ្វើការឡោមព័ទ្ធនេះដោយមានជនសង្ស័យឆ្លើយសារភាពថា មានករណីកាត់ប្លន់យកមកបញ្ចាំនៅទីតាំងពីរកន្លែងនេះ។

   បច្ចុប្បន្នកម្លាំងនគរបាលជំនាញរាជធានីភ្នំពេញ បាននាំជនសង្ស័យរួមនិងវត្ថុតាងយកទៅរក្សាទុកនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់បន្ត តាមនីតិវិធី៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម