Thursday, December 12, 2024
Header Banner

កម្លាំងផ្នែករដ្ឋបាលព្រៃឈើ រវៀង បង្ក្រាបរថយន្តសាំយ៉ុងដឹកឈើគ្រឿង លោតឆ័ត្រ ចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដឹកឈើមួយគ្រឿងចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តព្រះវិហារ ត្រូវបានកម្លាំងផ្នែករដ្ឋបាលព្រៃឈើ ស្រុករវៀង សហការគ្នាបង្ក្រាបបាន នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ខែឧសភាឆ្នាំ២០២៤ ត្រង់ចំណុចភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀង បានឱ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើស្រុករវៀង ខេត្តព្រះវិហារ បានចុះប្រតិ្តបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការឃាត់ចាប់រថយន្តស៊ាំយ៉ុងដឹកឈើចំនួន១គ្រឿងពាក់ស្លាកលេខ សៀមរាប.2A.0619 ដឹកជញ្ជូនឈើប្រភេទលេខ១(ផ្ចឹក)ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើត្រឹមត្រូវតាមច្បាប់ ដែលមានឈើចំនួនជាង២ម៉ែត្រគូប ហើយជាអ្នករស់នៅខេត្តស្ទឹងត្រែង។

ក្រោយពីឃាត់ចាប់បាន រថយន្តដឹកឈើខាងលើ ត្រូវបានកម្លាំងជំនាញអូសយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា បន្ទាប់ពីកម្លាំងរដ្ឋបាលព្រៃឈើចាប់រថយន្តខាងលើបានមួយដង្ហើមចង្រឹតក៏ត្រូវបានដោះលែងចេញមកវិញធ្វើឲ្យមហាជនងឿងឆ្ងល់យ៉ាងខ្លាំង៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម