Saturday, November 9, 2024
Header Banner

ភ្លៀងធ្លាក់១មេនៅស្រុកអង្គរជុំ និងស្រុកវ៉ារិន បណ្តាលឲ្យទឹកហូរលិចផ្លូវមួយចំនួន

ខេត្តសៀមរាប៖របាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប បានបង្ហាញថានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ (គិតត្រឹម ម៉ោង ១៧និង០០នាទីល្ងាច)ស្ថានភាពអាកាសធាតុ មានភ្លៀងធ្លាក់គ្របដណ្តប់ទូទាំងខេត្ត និងមានស្ថានភាពស្រទំ។

  ករណីជំនន់ទឹកភ្លៀង៖ នៅស្រុកអង្គរជុំ៖នៅវេលាម៉ោង ១២និង៤០នាទី មានភ្លៀងធ្លាក់១មេធំ បណ្តាលឱ្យបរិមាណទឹកភ្លៀងមានចំនួនច្រើន និងបានហូររំលងផ្លូវ១កន្លែង នៅក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រង់ចំណុចភ្នំម្រេច។ នៅស្រុកវ៉ារិន៖ នៅវេលាម៉ោង ៧និង០០នាទី មានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យលិចផ្លូវចំនួន ០២កន្លែង នៅក្នុងឃុំស្វាយស ក្នុងនោះ លិចបង្ហៀរ ភូមិឫស្សីតូចប្រវែង ១០ម៉ែត្រ លិចផ្លូវដីក្រហម ភូមិឫស្សីធំ ហូររំលងប្រវែង ១៥ម៉ែត្រ។

បច្ចុប្បន្នជំនន់ទឹកភ្លៀងក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិននេះ បានស្រកចុះវិញហើយ និងបានហូរទៅបំពេញផ្ទៃរងទឹកភ្លៀងនានាក្នុងតំបន់ដូចជា ស្រះ ប្រឡាយ ស្ទឹង ត្រពាំង ថ្លុក ជាដើម។

  លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ស្ថានភាពទឹកនេះមិនបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ គឺដោយសារតែភ្លៀងធ្លាក់ខ្លំាងទើបទឹកហូរមិនទាន់។ប៉ុន្តែនៅពេលភ្លៀងរាំង១ថ្ងៃ ទឹកក៏បានហូរអស់ទៅវិញហើយ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម