ខេត្តព្រះវិហារ៖កាលពីពេលថ្មីៗនេះលោកឩត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ លោកតែងចាត់ទុកភូមិឃុំសុវត្ថិភាពវាជាប្រធានបទមួយដ៏ក្តៅគគុកក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
ទទ្ទឹមនិងនោះដែររាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដាក់មកឲ្យមន្ត្រីនគរបាលអនុវត្តគឺលោកតែងជួបប្រជុំជាមួយមន្ត្រីនគរបាលក្រោមឱវាទរបស់លោកឬក៏កម្មវិធីអ្វីផ្សេងៗដើម្បីដាក់នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអនុវត្តន៏វិធានការច្បាប់ទៅលើ ក្រុមក្មេងទំនើងក្រុមបងតូចបងធំ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានឡើងក្នុងភូមិសាស្ត្ររបស់ខ្លួនជាអ្នកគ្រប់គ្រងឲ្យដូចជាភ្លៀងរលឹម។
យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបង្ហោះកាលពីថ្ងៃទី២៤ខែឩសភាឆ្នាំ២០២៤ក្នុងពិធីគោរពទង់ជាតិ នាចុងសប្តាហ៍កន្លងទៅនេះលោក ឩត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងថា ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ ដោយក្នុងអំឡុងពេលចុងក្រោយនេះគេសង្កេតឃើញថាសកម្មភាពក្មេងទំនើងបងតូចបងធំប្រមូលផ្តុំគ្នា បញ្ចេញចរិកកាចសាហាវគួរឲ្យបារម្ភ និងធ្វើឲ្យបាត់សណ្តាប់ធ្នាប់បង្កឲ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខសង្គមជាតិ ព្រមទាំងមានការំខានដល់ការនៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន។
លោកបានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាខាងលើនេះទៅបានក្នុងនាមយើងជាមន្ត្រីនគរបាលជាតិត្រូវប្តេជ្ញាយ៉ាងមុតមាំបង្កាទប់ស្កាត់និងចាត់គ្រប់វិធានការជំនាញក៏ដូចវិធានការច្បាប់ក្នុងកាទប់ស្កាត់ បង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងក្រុមបងតូចបងធំនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណនឹងសុវត្ថិភាពសង្គមជាតិជូនដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់តបតាមអនុសាសន៍និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឳកាសសម្ភោធដាក់ឲ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាគ្របដណ្តប់សុខភាពជាសកលនៅក្នុងឆ្នាំ២០២៤នឹង២០៣៥ កាលពីថ្ងៃទី២៣ខែឩសភាឆ្នាំ២០២៤។
លោកស្នងការ បញ្ជាក់ទៀតថា រយៈកាលកន្លងមកភាពខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលជាតិរបស់យើងគឺតែងអនុវត្តវិធានការ ច្បាប់បានយ៉ាងមានប្រសិទ្ធិភាព។ប៉ុន្តែអី្វដែលយើងត្រូវបន្តទៀតនោះយើងត្រូវគិតថា(កំទិចភ្លើងដ៏តូចមួយវាក៏អាចបង្កជាគ្រោះអគ្គិភ័យនោះបានដែរ ដូចគ្នាទៅនិងករណីក្មេងទំនើងនេះជាដើមប្រសិនបើកម្លាំងនគរបាលជាតិ មានកាធ្វេសប្រហែសឬបន្ធូរដៃក៏ក្រុមពួកគេទាំងនេះបង្កធ្វើព្យុះធ្វើភ្លៀងទៅបាន។
លោកស្នងការបញ្ជាក់ទៀតថាដើម្បីលុបបំបាត់ឲ្យអស់បក្ខពួកក្មេងទំនើងក្រុមបងតូចបងធំយើងត្រូវអនុវត្តវិធានការច្បាប់ទៅលើបក្ខពួកនេះ ឲ្យបានដូចជាភ្លៀងរលឹម៕ដផយ៖AFN