ខេត្តសៀមរាប៖រថយន្ត២គ្រឿងបុកបន្តគ្នាបុកបន្តគ្នារួចម៉ូតូ១គ្រឿងទៀតបើកលឿនបុករថយន្តដែលកំពុងគ្រោះថ្នាក់បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលចំនួន២នាក់។ហេតុការណ៍នេះកើតឡើង វេលាម៉ោង២០ និង០០នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅភូមិត្រពាំងថ្នល់ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ពេលកំពុងកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេរី០១០ពណ៌ខ្មៅ ពាក់ផ្លាកសៀមរាប 1J-6143 បើកបរដោយឈ្មោះគ្រីង ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរមានទិសដៅពីកើតទៅលិច បុកនិងរថយន្តដឹកអ្នកដំណើរបស់ក្រុមហ៊ុនវីរប៊ុនថាំ ដែលបុកគ្នាជាមួយជាមួយរថយន្តម៉ាកគាប្រោធារួច ខូចបែមុខទៅទិសខាងកើត។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តអ្នកដំណើររបស់ក្រុមហ៊នវរប៊ុនថាំ១គ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ.3D-8142 ពីលិចទៅកើតបុករថយន្ត១គ្រឿង ម៉ាកគាប្រោនធាពណ៌ស ពាក់ផ្លាកលេខសៀមរាប 2B-5980 បើកបរដោយឈ្មោះ ធី សាង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិជាចធំ ឃុំចុងជាច ស្រុកកំបែរ ខេត្តត្បូងឃុំ បើកបរមានទីសដៅពីកើតទៅលិច មានអ្នករួមដំណើរ១នាក់ ឈ្មោះ ចាប សំប៉ាត់ ភេទប្រុសអាយុ ១៧ឆ្នាំ នៅភូមិគោកថ្មី ឃុំដូនកែវស្រុកពូក ខេត្តសៀមរាប (របួសស្រាល។
សមត្ថកិច្ចបន្តថា ក្រោយពេលកើតហេតុ រួច អ្នកបើកបររថយន្តរបស់ក្រុមហ៊ុនវីរប៊ុនថាំ ចុះរត់គេចខ្លួនបាត់។ មូលហេតុរថយន្តដឹកអ្នកដំណើរក្រុមវីរប៊ុនថាំ បើកបរឡើងជែងខ្វះការប្រុងប្រយ័ត្ន។មូលហេតុអ្នកបើកបរម៉ូតូបើកបរមានល្បឿលឿនខ្វះការប្រុងប្រយ័ត្ន។ ករណីនេះបណ្តាលអោយស្លាប់មនុស្សម្នាក់ និងរបួសមនុស្ស២នាក់ ស្រាល១នាក់ ធ្ងន់១នាក់។
វត្ថុតាងទាំង៣រួមមាន៖រថយន្ត២គ្រឿង និងម៉ូតូ១គ្រឿងត្រូវបានសមត្ថកិច្ចស្រុកប្រាសាទបាគង អូសយកមករក្សាទុក ដើម្បីបញ្ជូនសំណុំរឿងទៅកាន់ការិយាល័យនគរបាលជំនាញចាត់ការតាមផ្លូវច្បាប់៕ដោយ៖AFN