Monday, November 25, 2024
Header Banner

កម្លាំងនគរបាលខេត្តព្រះវិហារ បន្តសហការគ្នាបង្ក្រាបក្រុមក្មេងទំនើងដូចភ្លៀងរលឹម…

ខេត្តព្រះវិហារ៖សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយទទួលបាននូវបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឩត្តមសេនីយ៍ទោសួស សុខដារ៉ាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅថ្ងៃទី២៥ខែឩសភាឆ្នាំ២០២៤នេះកម្លាំងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដឹកនាំដោយលោកវរសេនីយ៍ឯកគង់ គា សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះវិហាររួមនិងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវនិងឈានទៅបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ និងក្រុមអ្នកលេងកាំបិតចំនួន២ក្រុមដែលតែងអុកឡុកធ្វើព្យុះធ្វើភ្លៀងបង្កអសន្តិសុខទៅដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ក្រោយទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានចាត់ឲ្យនគរបាលជំនាញចុះស្រាវជ្រាវដោយមិនទុកចាំយូរនោះឡើយ។

លោកវរសេនីយ៍ឯកគង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានថា ជាលទ្ធផលកម្លាំងសហការរបស់លោកបានឈានទៅបង្ក្រាប បក្ខពួកបើកម៉ូតូបង្ហោះនិងក្រុមអ្នកលេងកាំបិតបានចំនួន២ក្រុមឃាត់ខ្លួនចំនួន៩នាក់ដកហូតវត្ថុតាំងបានមួយចំនួនដែរ។ក្នុងនោះរួមមានដាវចំនួន១កាំបិតពិឃាតចំនួន២ រួមនិងម៉ូតូចំនួន៣គ្រឿងផងដែរ។

លោកនាយការិយាល័យបានបន្តទៀតថា បច្ចុប្បន្នក្រុមអ្នកលេងកាំបិតនិងបង្ហោះម៉ូតូទំាង៩នាក់រួមនិងវត្ថុតាំងដកហូតខាងលើត្រូវបានកម្លាំងជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តព្រះវិហារចាត់ការតាមនិតិវិធីច្បាប់ដើម្បីបន្សាបវិជ្ជាគុន។

សូមរំលឹកផងដែរថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ លោកតែងតែគិតគូរពីការងារសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ និងដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលស្ដីពីភូមិឃុំមានសុវត្ថិភាព៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម