ខេត្តព្រះវិហារ៖នៅសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤នេះ ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ អញ្ជើញនាំយកបច្ច័យរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលបុណ្យឈាបន្នកិច្ចសពលោក ថោង ចនក្រុមប្រឹក្សាឃុំរំដោះស្រែស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានទទួលមរណ:ភាពដោយសារ គ្រាប់យុត្តិភណ្ឌ សល់ពីសម័យសង្គ្រាមនៅភូមិសាស្ត្រភូមិសែនតេជះឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាកឯកឧត្តមលោកជំទាវជាអភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការងកងកម្លាំងទាំង៣ លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពនានាចំណុះឲ្យរដ្ឋបាលខេត្តព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហមអនុសាខាខេត្តព្រះវិហារមន្ត្រីរាជការសិស្សានុសិស្សជាច្រើនកកុះករ។
ឆ្លៀតនៅក្នុងឱកាសនោះឯកឧត្តមគីម រិទ្ធី បានសម្តែងនូវសមាណចិត្តក្តុកក្តួលជាមួយនិងក្រុមគ្រួសារសាច់ញាតិនៃសពហើយបានពាំនាំប្រសាសន៍ផ្តាំផ្ញើក្នុងកាចូលរួមរំលែកទុក្ខពីសំណាកសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំមួយនេះជាមួយក្រុមគ្រួសារសាច់ញាតិសព។
បន្ថែមពីនោះឯកឧត្តមថាខ្លួនឯកឧត្តមផ្ទាល់ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលខេត្តក៏ដូចបងប្អូនប្រជាពលរដ្ឋពិតជារន្ធត់ចិត្តចូលរួមសោកស្តាយចំពោះលោកថោង ចនជាមួយនិងក្រុមគ្រួសារសាច់ញាតិ រកអ្វីមកប្រៀបផ្ទឹមពុំបាននោះឡើយ។
ឯកឧត្តមថា ចាប់ពីពេលនេះតទៅយើងបាត់បង់នូវធនធានមនុស្សម្នាក់ដែលជាអ្នកធ្លាប់បម្រើជាតិបម្រើប្រជាពលរដ្ឋយើងបាត់បង់ឪពុកជាទីគោរពស្រលាញ់យើងបាត់បង់បងបាត់បង់ប្អូនហើយបើទោះបីលោកបានលាចាកលោកយើងនេះទៅក៏ដោយចុះ តែរាល់ទង្វើល្អៗនិងសកម្មភាពរបស់លោកក្នុងកិច្ចការសង្គមកន្លងមកគឺបានដក់ជាប់នៅក្នុងដូងចិត្តថ្នាកដឹកនាំ និងរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនអាចបំភ្លេចបានឡើយ។
ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារសាច់ញាតិសព ធ្វើយ៉ាងណាដោយចាប់តែពីម៉ោងនេះថ្ងៃនេះតទៅគឺមានតែខ្លួនលោកស្រីខ្លួនឯងផ្ទាល់ជាជនបង្គោលគ្រឹះសម្រាប់គ្រួសារមួយនេះ ហើយក៏ត្រូវតាំងស្មារតីឡើងដើម្បីធ្វើជាមេគ្រួសារធ្វើជាឪពុកផង ធ្វើជាម្តាយផង ដើម្បីជាបង្អែកដ៏រឹងមាំដល់ក្មួយៗប្អូនៗជាកូនទៅថ្ងៃអនាគត់។
ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើទៅដល់ប្អូនៗក្មួយៗដែលត្រូវជាកូនសពលោកថោង ចនធ្វើយ៉ាងណាបើទោះអត់ពីឪពុកទៅក្មួយៗប្អូនៗត្រូវខិតខំរៀនសូត្រយកចំណេះវិជ្ជាពីព្រោះចំណេះវិជ្ជានេះហើយនាំឲ្យប្អូនៗក្មួយៗមានអនាគតល្អភ្លើងស្វាងបាន៕AFN