ខេត្តព្រះវិហារ៖នៅសាលប្រជុំទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ព្រះវិហារ នាព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤នេះ មានរៀបចំពិធីប្រគល់អំណោយសង្គ្រោះបន្ទាន់ជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ក្រោម អធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជា អភិបាលរងខេត្ត ថ្នាក់ដឹកនាំ ព្រមទាំង តំណាង មន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត មេបញ្ជាការរង នាយទាហាន ជាច្រើនរូប។
សូមបញ្ជាក់ថា អំណោយទាំងនេះជារបស់ រាជរដ្ឋាភិបាលជូនដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដើម្បីបន្តចែកជូនដល់ គ្រួសារអតីតយុទ្ធជនមានជីវភាពខ្វះខាតនៅតាមសហគមន៍ចំនួន៦០០គ្រួសារ ដែលក្នុងនោះមានដូចជា៖ អង្ករ មី ទឹកត្រី ត្រីខ និងក្រម៉ាពោះគោជាដើម៕