Monday, November 25, 2024
Header Banner

អ.ហស្រុកជាំក្សាន្ត បំបែកសំបុកគ្រឿងញៀននៅភូមិរុងរឿង១ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់

ខេត្តព្រះវិហារ៖ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ទើបលោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការកងអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំ ប្រតិបត្តិការចុះឆ្មក់បំបែកមុខសញ្ញារក្សានិងចែកចាយនូវសារធាតុគ្រឿងញៀនដ៏សកម្ម១ករណីប្រចាំក្នុងភូមិសាស្ត្រភូមិសែនរុងរឿង១ ឃុំរំដោះស្រែស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីត្រីជុន បូរ៉ា មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឲ្យដឹងថា ក្នុងកិច្ចចុះប្រតិបត្តិការនេះកម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន៧នាក់ រួមមាន៖ទី១ឈ្មោះហ៊ាវ គីមលីភេទប្រុសអាយុ៣៥មុខរបមិនពិតប្រាកដរស់នៅភូមិសែនតេជះឃុំមរកតស្រុកជាំក្សាន្តខេត្តព្រះវិហារ។ទី២ឈ្មោះវ៉ា នរះទីប៉ូ ភេទប្រុសអាយុ២៣ឆ្នាំមុខរបមិនពិតប្រាកដរស់នៅភូមិឃុំស្រុកជាំក្សាន្តខេត្តព្រះវិហារ។

ទី៣ឈ្មោះសេក ឌីណាភេទប្រុសអាយុ៣១ឆ្នាំមុខរបមិនពិតប្រាកដរស់នៅភូមិសែនរុងរឿង១ឃុំរំដោះស្រែសុ្រកជាំក្សាន្តខេត្តព្រះវិហារ។ទី៤ឈ្មោះហ៊ រ៉ាណេតភេទភេទប្រុសអាយុអាយុ២៣ឆ្នាំមុខរបមិនពិតប្រាករស់នៅភូមិឃុំស្រុកជាំក្សាន្តខេត្តព្រះវិហា។ទី៥ឈ្មោះឈួនមូនីកាភេទស្រុសអាយុ២៧ឆ្នាំមុខរបមិនពិតប្រាកដរស់នៅភូមិឃុំស្រុកជាំក្សាន្តខេត្តព្រះវិហារ។ទី៦មានឈ្មោះឌី ម៉ាលីភេទស្រីអាយុ៣២ឆ្នាំរស់នៅភូមិសែនរុងរឿង១ឃុំរំដោះស្រែស្រុកជាំក្សាន្តព្រះវិហារ។ទី៧មានឈ្មោះមីន ម៉ារីសា ភេទស្រីអាយុ២២ឆ្នាំមុខរបមិនពិតប្រាកដរស់ភូមិទួលទំនប់សង្កាត់កំពង់ប្រណាក់ក្រុងព្រះវិហារខេត្តព្រះវិហារ។ លោកមេបញ្ជាបានបញ្ជាក់បន្ថែមទៀតថា នៅក្រោយធ្វើកាឃាត់ខ្លួនជនសង្ស័យទាំងអស់ខាងលើជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឆែកឆេរនិងដកហូតបានវត្ថុតាំងពីក្រុមជនសង្ស័យបានមួយចំនួនក្នុងនោះរួមមានទី១ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៨កញ្ចប់ ទី២ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ទី៣ម៉ូតូចំនួន១គ្រឿង ទី៤ទូរសព្ទ័ដៃចំនួន៧គ្រឿង ទី៥លុយខ្មែរចំនួន៨មុឺនរៀល រួមនិងសម្ភារះប្រើប្រាសគ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នក្រុមជនសង្ស័យរូមទាំងវត្ថុតាងខាងលើត្រូវបាន កម្លាំងអាវុធហត្ថខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម