Monday, November 25, 2024
Header Banner

ពិធី​បេីកវគ្គបណ្ដុះបណ្ដាល​ស្ដីពី​លំហាត់​របៀប​ ការស្លៀកពាក់​ឯក​សណ្ឋាន​ ក្រមសីលធម៌​វិជ្ជាជីវនគរបាល​ និងកិច្ចប្រជុំ​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ប្រចាំ​ឆមាស​ទី​១​ និងលេីកទិសដៅការងារបន្ត

ខេត្តព្រះវិហារ៖នៅព្រឹក ថ្ងៃទី​០៣ខែ មិថុនា​ ឆ្នាំ២០២៤នេះ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​ បានរៀបចំ “ពិធី​បេីកវគ្គបណ្ដុះបណ្ដាល​ស្ដីពី​លំហាត់​របៀប​ ការស្លៀកពាក់​ឯក​សណ្ឋាន​ ក្រមសីលធម៌​វិជ្ជាជីវនគរបាល​ និងកិច្ចប្រជុំ​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ប្រចាំ​ឆមាស​ទី​១​ និងលេីកទិសដៅការងារបន្ត” ក្រោម​អធិបតីភាព​ លោក​ឧត្ដមសេនីយ៍​ទោ​ សួស​ សុខដារ៉ា​ ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​។ ក្នុង​នោះដែរ​ក៏មាន​ការ​អញ្ជេីញចូលរួម​ពី​ លោក-លោកស្រី​ ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអនុផែន លោក-លោកស្រី​ នាយ-នាយរងការិយាល័យ​ លោកអធិការ​ លោក-លោក​ស្រី​អធិការរងនគរបាល​ ក្រុង/ស្រុកទាំង០៨​ និងនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទាំង​៥១​ឃុំ/សង្កាត់​ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានធ្វើការបូកសរុបកិច្ចប្រជុំ ផ្តលអនុសាសន៍ដឹកនាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ​ ធ្វើយ៉ាងណាត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រឿងញៀន បទល្មើស​ផ្សេងៗ​ ជាពិសេសបោសសម្អាតក្រុមក្មេងទំនើង​ និងសិស្សគេចសាលា ឱ្យអស់ពីក្នុងមូលដ្ឋាន ព្រមទាំងខិតខំប្រឹងប្រែងបម្រើសេវាសាធារណ:​ ជូនប្រជាពលរដ្ឋប្រកបដោយ វិជ្ជាជីវៈ ក្រមសីលធម៌ និងឆ្លើយតបរាល់សំណូមពរ តម្រូវការដែលពួកគាត់ចង់បាន៕

ដោយ៖AFN (ប្រភព ស្នងការនគរបាលខេត្តព្រះវិហារ)

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម