ខេត្តសៀមរាប៖នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប សហការណ៍ ជាមួយអាជ្ញាធរក្រុងសៀមរាប និងផ្នែករដ្ឋបាលជលផលចុងឃ្នៀស ដឹកនាំដោយលោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានបង្ក្រាបបទល្មើសជលផល នៅចំណុចផ្លូវទឹកកប៉ាល់ក្នុងបឹងទន្លេសាប ស្ថិតក្នុងភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ហើយក្រុមការងារឃាត់ចាប់បានជនសង្ស័យជាជនជាតិវៀតណាមចំនួន០២នាក់ ដែលបានប្រព្រឹត្តបទល្មើសធ្វើនេសាទដោយឧបករណ៍អ៊ួនអូសទឹកសាបរួមផ្សំខ្សែភ្លើងឆក់ ដែលជាបទល្មើសជលផល។
ជនង្ស័យមានឈ្មោះ១-ង្វៀង យុាំងលី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ទីលំនៅបច្ចុប្បន្នភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ២-ចាំង យុាំងអ៑ុក ភេទប្រុស អាយុ១៨ឆ្នាំជនជាតិវៀតណាម ទីលំនៅបច្ចុប្បន្នភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន១.ឧបករណ៍ល្មើសច្បាប់អ៊ួនអូសទឹកសាបរួមផ្សំដោយខ្សែភ្លើង
ឆក់ ២.កាណូតសំបកកាវចំនួន០១គ្រឿង ៣.សាច់អ៊ួនប្រវែង៣៥ម៉ែត្រសាច់មុខ២០ម៉ែត្រ ក្រឡា០,០៨ម៉ែត្រនិង០,១៥ម៉ែត្រ ៤.ខ្សែទាញប្រវែង៣០ម៉ែត្រ ៥.ខ្សែភ្លើងប្រវែង៤០ម៉ែត្រ ៦.ម៉ាសុីនឆក់ត្រជាក់ចំនួន០១គ្រឿង និង៧.ត្រីចំនួន៣០គីឡូក្រាម
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងវត្ថុតាងខាងផ្នែកជលផលចុងឃ្នៀស អនុវត្តតាមនិតិវិធីច្បាប់ស្តីពីជលផល ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕ដោយ៖ដងទន្លេ