Monday, November 25, 2024
Header Banner

ពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗប្រមាណជាង១០០នាក់បានមកសង់រោងនៅលើដីរដ្ឋខុសច្បាប់ ដោយអះអាងថាមកធ្វើនេសាទនៅ ទំបន់រក្សា

ខេត្តព្រះវិហារ៖ពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗ មានគ្នាប្រមាណជាង១០០នាក់ ហើយអះអាងថាមកធ្វើនេសាទនៅទំនប់រក្សា និងបានបោះតង់និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ប៉ុន្តែអាជ្ញាធរខេត្តព្រះវិហារ ព្រមាននឹងមានវិធានការក្តៅ ប្រសិនបើពួកគាត់មិនគោរពតាមការណែនាំរបស់អាជ្ញាធរ។

ពាក់ព័ន្ធនឹងករណីនេះដែរ លោកហោ ប៊ុនហួរ អភិបាលស្រុកស្រុករៀង បានឲ្យដឹងថា ពលរដ្ឋដែលមកសង់រោងនិងបោះតង់រស់នៅ ដោយខុសច្បាប់នៅលើដីរដ្ឋដើម្បីមកធ្វើនេសាទនៅទំនប់រក្សាក្នុងឃុំរក្សា ស្រុករវៀង ត្រូវបានអាជ្ញាធរមូលដ្ឋានចុះស្ថិតិរួចរាល់ហើយដោយពលរដ្ឋមានប្រមាណជាង១០០នាក់។លោកបន្តថា ករណីនេះអាជ្ញាធរមិនព្រងើយកន្តើយនោះទេប្រសិនបើពលរដ្ឋនៅតែរឹងទទឹងមិនគោរពតាមការណែនាំ នឹងចាត់ការទៅតាមផ្លូវច្បាប់។

ចំណែកលោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៤នេះថា អាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យពួកគាត់រុះរើចេញ ហើយប្រសិនបើពួកគាត់ពិតជាមានបំណងចង់នៅរកត្រីតទៅទៀត គឺត្រូវតែទៅសុំ ឬរកជួលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះស្នាក់នៅ មិនត្រូវរស់នៅលើដីរដ្ឋនោះទេ។លោក ណុប វុធ្ធី បន្តថា ក្នុងករណីមានប្រជាពលរដ្ឋនៅរឹងទទឹងមិនព្រមរុះរើចេញ នោះអាជ្ញាធរខេត្តព្រះវិហារ នឹងចុះអនុវត្តវិធានការច្បាប់ ដោយមិនអនុញ្ញាតឲ្យរស់នៅតាមបែបអាណាធិបតេយ្យនោះទេ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម