Thursday, December 12, 2024
Header Banner

សិក្ខាកាមមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន៩១រូប បិទវគ្គហ្វឹកហ្វឺនបំប៉នការងារ ការក្សាសណ្តាប់ធ្នាប់ និងអន្តរាគមន៍

ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៤សិក្ខាកាមយោធិននៃកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន៩១រូបដែលបានហ្វឹកហ្វឺនវគ្គបំប៉នលើមុខជំនាញការងារ ការក្សាសណ្តាប់ធ្នាប់និងអន្តរាគមន៍កន្លងមក ត្រូវបានបិទវគ្គ។ពិធីនេះប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោកគីម រិទ្ធីអភិបាល  នៃគណអភិបាលខេត្តព្រះវិហារ​ និងលោកឩត្តមសេនីត្រីយ៍កង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថព្រះវិហារ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាមេញ្ជាការរង នាយសេនាធិការង នាយការិយាល័យ អស់លោក  លោកស្រីជាថ្នាក់ដឹកនាំបណ្តាប្រធានមន្ទីរចំណុះឲ្យរដ្ឋបាលខេត្តវិហារមួយចំនួនផងដែរ។

  លោកឩត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យថា ចំពោះវគ្គហ្វឹកហ្វឺនដែលបានបញ្ចប់ហើយត្រូវបិទនាខណៈពេលនេះមាន អនុគណ:កម្មកាដឹកនាំការហ្វឹកហ្វឺនមានចំនួន៤រូប ក្រុមគ្រូបង្វឹកចំនួន៤រូប ជាមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទី ដែលធ្លាប់មានបទពិសោធន៍អនុវត្តការងារ នឹងធ្លាប់ឆ្លងកាត់វគ្គសិក្សាបំប៉ននាពេលកន្លងមក។

  លោកមេបញ្ជាការបន្តថា ចំពោះសិក្ខាកាមដែលត្រូវបិទវគ្គនាខណះពេលនេះគឺមានចំនួន៩១រូបដោយបែងចែកជា៨ក្រុម ដែលក្រុមទី១គឺជាក្រុមកាន់អាវុធអន្តរាគមន៏ហើយក្នុងក្រុមទី១គឺត្រូវបែងចែកជា២ក្រុមមានដោយក្រុមខាងលើមានសិក្ខាកាមចំនួន២៤រូបប្រើប្រាស់អាវុធប្រភេទAK47ចំនួន១៤ដើមនឹងអាវុធCQAចំនួន១០ដើមក្នុងនោះក្រុមស្លាបស្ដាំចំនួន១២រូបប្រើប្រាស់អាវុធAk47ចំនួន៧ដើមអាCQAចំនួន៥ដើមនឹងក្រុមស្លាបឆ្វេងចំនួន១២នាក់ ប្រើប្រាស់អាវុធAk47ចំនួន៧ដើមអាវុធCQAចំនួន៥ដើមផងដែរ។

ក្រុមទី២មានសិក្ខាកាមចំនួន១៦រូបដែលនេះគឺជាក្រុមកាន់ខែលការពារស្លាបស្តាំនឹងស្លាបឆ្វេង។ក្រុមទី៣មានមានសិក្ខាកាមចំនួន១៨រូបជាក្រុមប៉ះទង្គិច

ក្រុមទី៤មានសិក្ខាកាមចំនួន៤រូបជាក្រុមកាន់រនាំង។ក្រុមទី៥មានសិក្ខាកាមចំនួន៩រូបជាក្រុមការពារសន្តិសុខ។ក្រុមទី៦មានសិក្ខាកាមចំនួន៧រូបជាក្រុមរក្សាសណ្តាប់ធ្នាប់ក្រុមទី៧មានសិក្ខាកាមចំនួន២រូបគឺជសក្រុមគប់គ្រាប់បែក។ក្រុមទី៨គឺជាក្រុមបាតុករមានសិក្ខាកាមចំនួន១១រូបផងដែរ។

    លោកមេបញ្ជាការបានបន្តរទៀតថា ជាកាពិតណាស់លទ្ធផលនៃវគ្គហ្វឹកហ្វឺនដែលមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារសម្រេចបានជោគជ័យនាខណ:ពេលនេះក៏ដូចជាវគ្គមុនៗកន្លងមក៏ដោយសារមានយកចិត្តទុកដាក់ ចង្អុលបង្ហាញនឹងឩបត្ថម្ភគាំទ្រពីសំណាកនាយឩត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាកររងនៃកងយោធពលខេមរភូមិន្ន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរួមនឹងលោកគីម រិទ្ធីអភិបាលនៃគណ:អភិបាលខេត្តព្រះវិហារផងដែរ។

  ក្នុងឱកាសនោះដែរឯកឧត្តមគីម រិទ្ធី អភិបាលនៃគណអភិបាលខេត្តព្រះវិហារបានថ្លែងថា ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៏គឺភាពចាំបាច់ដោយអត់ខានមិនបាននូវរាលមុខជំនាញរបស់ខ្លួនហើយមុខជំនាញហ្នឹងទៀតសោតលោកអភិបាលខេត្តថាមិនមែនយើងហ្វឹកហ្វឺនចេះហើយយកចំណេះឬមុខជំនាញទាំងនេះទៅប្រកាសសង្គ្រាមជាមួយនិងប្រទេសជិតខាងណាមួយនោះទេ គឺសម្រាបតែបម្រើជាតិមាតុភូមិការពារប្រជាពលរដ្ឋការពាររដ្ឋធម្មនុញ្ញនឹងជាពិសេសការពារព្រះរាជបល្លង្ល័នឹងអង្គព្រះមហាក្សត្រ។

  ឯកឧត្តមបន្តថា ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៌ ដែលប្រសូត្រចេញពីប្រជាពលរដ្ឋតែងប្រកាន់ខ្ជាប់អព្យាក្រឹត្យភាព តែកាប្រកាន់ភាពអព្យាក្រឹត្យភាពនេះបានតែចំពោះក្រុមឬក៏បក្ខពួកជនទាំងឡាយណាដែលចេះគោរពឆន្ទះរាស្ត្រតែបើក្រុមជនឬក៏បក្ខពួកណាមួយមានចេតនាមកបង្កអសន្តិសុខនិងមានចេតនាបំផ្លាញឆន្ទះរាស្ត្របំផ្លាញសន្តិភាពដែលមានក្នុងដៃដូចសព្ធថ្ងៃនេះហើយក្នុងនាមយើងជាកម្លាំងប្រដាប់អាវុធក៏យើងមិននៅស្ងៀមនឹងឈអោបដៃមើលនោះបានដែរ ពីព្រោះតំលៃនៃពាក្យថាសន្តិភាពមួយនេះគឺបើគិតជាតំលៃយើងមិនអាចកាត់ថ្លៃបានឡើយ។

  ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើទៅដល់អង្គសិក្ខាកាមទាំងអស់ធ្វើយ៉ាងណាត្រូវយកចំណេះឬក៏មុខជំនាញដែលខ្លួនហ្វឹកហ្វឺនកន្លងមកហើយត្រូវបានបិទវគ្គនាពេលនេះទៅបម្រើជាតិមាតុភូមិនិងប្រជាពលរដ្ឋឲ្យចំគោលដៅនឹងមានប្រសិទ្ធិភាពខ្ពស់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម