Monday, November 25, 2024
Header Banner

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ

ខេត្តព្រះវិហារ៖នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ។

 ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យ លោកអធិការ លោក-លោកស្រី អធិការរង ក្រុង/ស្រុកទាំង០៨ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍ និងប្រជាការពារទាំង៥១ឃុំ/សង្កាត់ សរុបចំនួន ១៦៨នាក់ស្រី០៣នាក់។

  ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ដឹកនាំយ៉ាងម៉ឺងម៉ាត់ ដល់នាយប៉ុស្តិ៍ និងប្រជាការពារឲ្យខិតខំប្រឹងប្រែងធ្វើការឲ្យបានល្អតាមក្រមសីលធម៍វិជ្ជាជីវៈ ជាពិសេសប្រជាការពារត្រូវសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យបានល្អ ព្រមទាំងបាននាំយកនូវអំណោយថវិការដ៏ថ្លៃថ្លា របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ចែកជូនដល់ប្រជាការពារ ទាំង៥១នាក់ ក្នុងម្នាក់ទទួលបានថវិការ ចំនួន២០,០០០៛ ផងដែរ៕ដោយ៖AFN

   (ប្រភពពី៖ស្នងការនករបាលខេត្តព្រះវិហារ)

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម